វ៉ាស៊ីនតោន ៖ កាសែត New York Times បានចេញផ្សាយ ថា សហរដ្ឋអាមេរិកបានបញ្ជូន ឲ្យអ៊ីរ៉ង់ នូវផែនការ ១៥ ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្តល់តាមរយៈអន្តរការីប៉ាគីស្ថាន នេះបើយោងតាមមន្រ្តី ពីររូប ដែលបានសង្ខេប អំពីផ្នែកការទូតនេះ។

បើតាមសារព័ត៌មាន MSN, សំណើនេះ ឆ្លុះបញ្ចាំងពីភាពខ្នះខ្នែង របស់រដ្ឋបាល របស់លោក Trump ក្នុងការស្វែងរកផ្លូវចេញពីជម្លោះ ដែលឥឡូវនេះ នៅក្នុងសប្តាហ៍ទី ៤ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច កើតចេញពីសង្រ្គាមនេះ។
ផែនការនេះ ត្រូវបានគេលើកឡើង ដើម្បីដោះស្រាយកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ក៏ដូចជា ផ្លូវសមុទ្រឆ្លងកាត់ច្រក Hormuz ជាកន្លែងដែលអ៊ីរ៉ង់ បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព លើកប៉ាល់លោកខាងលិច កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិសកល ហើយតម្លៃកើនឡើង។
គេនៅតែមិនច្បាស់ថា តើអ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាមួយអាមេរិកនោះ ស្ថិតនៅក្នុងសំណើនេះឬអត់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានទទួលស្គាល់ថា ការទូតកំពុងដំណើរការ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធានៅតែបន្ត នេះបើតាម MSN ដដែល ៕
ប្រភពពី MSN ប្រែសម្រួល ៖ សារ៉ាត