តម្លៃប្រេងពិភពលោកបានកើនឡើងលើស ១០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងនៅតំបន់អាស៊ីខាងលិចកើនឡើង និងការបិទច្រក Strait of Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោក។

តម្លៃប្រេងពិភពលោកបានកើនឡើងលើស ១០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈភាពតានតឹងនៅតំបន់អាស៊ីខាងលិចកើនឡើង និងការបិទច្រក Strait of Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោក។
បើតាម Down To Earth, វិបត្តិនេះ បានបង្កការព្រួយបារម្ភអំពីការខ្វះខាតផ្គត់ផ្គង់ប្រេងយូរអង្វែង និងធ្វើឲ្យតម្លៃប្រេងកើនឡើងជាង ៤០% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
ការកើនឡើងតម្លៃប្រេង Brent crude (ស្ដង់ដារពិភពលោក) កើនដល់លើស ១០៦ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃទី ៩ មីនា តម្លៃប្រេងបានខិតទៅជិត ១២០ដុល្លារក្នុងមួយបារ៉ែល (ខ្ពស់បំផុតចាប់តាំងពី Russia-Ukraine War) ចំណែកនៅថ្ងៃទី ១៦ ខែមីនា តម្លៃនៅប្រហែល ១០៤,៦៣ ដុល្លារក្នុងមួយបារ៉ែល។
វិបត្តិនេះកើតឡើងដោយសារតែជម្លោះពាក់ព័ន្ធនឹងការវាយប្រហារដោយអាមេរិកលើកោះ Kharg Island ដែលជាកន្លែងដំណើរការនាំចេញប្រេងប្រហែល 90% របស់អ៊ីរ៉ង់។
បច្ចុប្បន្ន ការដឹកជញ្ជូនប្រេងមានការរាំងស្ទះនៅតាមច្រក Strait of Hormuz ត្រូវបានដោយនមុនសង្គ្រាមនាវាដឹកប្រេងប្រហែល ១៣៨ នាវាក្នុងមួយថ្ងៃ បច្ចុប្បន្ននេះមាននាវាដឹកប្រេងប្រហែល ៥នាវាក្នុងមួយថ្ងៃ ហើយយ៉ាងហោចណាស់មាននាវាពាណិជ្ជកម្ម ១៦ ត្រូវបានវាយប្រហារ៕

ប្រភព ៖ Down To Earth
