បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦ ។

Advertisement

យោងតាមគេហទំព័រព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីសាវតារព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យដឹងថា ក្រោយ​កា​របោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី២​ តាម​​រយៈ​​កិច្ច​​ប្រជុំ​​រវាង​​ថ្នាក់​​ដឹក​នាំ​​ជាន់​​ខ្ពស់​​របស់​គណ​បក្ស​​នយោ​បាយ​​ធំៗ​ពីរ​ ដែល​​ទទួល​​បាន​​អាសនៈ​ នៅ​​រដ្ឋសភា​ គឺ​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ និង​​គណ​បក្ស​​ហ៊្វុន​​ស៊ីន​​ប៉ិ​ច នៅ​​ថ្ងៃទី​១២​-១៣​ ​ខែវិច្ឆិកា​ ឆ្នាំ​១​៩​៩​៨​ ក្រោម​​​ព្រះ​​​រាជា​​ធិប​តី​ភាព​​​ដ៏​​ខ្ពង់​​ខ្ពស់​របស់​​សម្តេច​​ព្រះ​​បរម​រត​ន​កោដ្ឋ នរោត្តម សីហនុ អតីត​​ព្រះ​​មហា​​ក្សត្រ​​នៃ​​កម្ពុជា នៅ​ព្រះ​បរម​រាជ​វាំង ក្នុង​ស្មារតី​លើក​កម្ពស់​ការ​បង្រួប​បង្រួម​ជាតិ ផ្សះ​ផ្សា​ជាតិ ពង្រឹង​ស្ថិរ​ភាព​នយោបាយ និង​បន្ត​ប្រវត្តិសាស្រ្តព្រឹទ្ធ​សភា នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដោយ​​បាន​ឯកភាព​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣​ដើម្បី​បង្កើត​ឱ្យមាន​ព្រឹទ្ធសភា​ឡើងវិញ ។

ការ​បង្កើត​ព្រឹទ្ធសភា គឺ​ជា​ព្រឹត្តិ​ការណ៍​នយោបាយ ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ ដោយ​បាន​បង្ហាញ​នូវ​ពន្លឺ​ថ្មី​មួយ សម្រាប់​ព្រះ​រាជា​ណា​ចក្រកម្ពុជា តាម​​រយៈ​ការ​ពង្រឹង​ពង្រីក ស្មារតី​បង្រួប​បង្រួម​ជាតិ ផ្សះ​ផ្សា​ជាតិ ស្ថិរ​ភាព​នយោបាយ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​លទ្ធិ​ប្រជា​ធិប​តេយ្យ សេរី​ពហុ​បក្ស និង​នីតិរដ្ឋ ។ ​អនុលោម​តាម​ច្បាប់​ធម្មនុញ្ញ ស្តី​ពី​វិសោធន​កម្ម​រដ្ឋ ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​ចូល​ជា​ធរមាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភា​ត្រូវ​បាន​បង្កើត​​ឡើង និង​បាន​បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩​៩​​៩ ។

ព្រឹទ្ធសភា​នីតិ​កាល​ទី១ កើត​ឡើងពីឆ្នាំ១៩៩៩-២០០៦ ។ ព្រឹទ្ធសភានីតិកាលទី២ កើត​ឡើងពី២០០៦-២០១២។ ព្រឹទ្ធសភានីតិកាលទី៣ កើត​ឡើងពី២០១២-២០១៨។ ព្រឹទ្ធសភានីតិកាលទី៤ កើត​ឡើងពី២០១៨-២០២៤ ។

ព្រឹទ្ធសភានីតិកាលទី៥ ពី ២០២៤-២០២៨ បានបើកសម័យប្រជុំដំបូង​តាម​ការ​កោះប្រជុំ របស់ព្រះមហាក្សត្រ នាថ្ងៃទី៣ខែ មេសា ឆ្នាំ២០២៤ មានសមាជិកចំនួន ៦២ រូប ស្ត្រីចំនួន ១១ រូប ក្នុងនោះ សមាជិកព្រឹទ្ធសភា​ចំនួន ៥៨រូប ជ្រើសតាំងដោយការបោះឆ្នោតអសកល, សមាជិកព្រឹទ្ធសភា​ចំនួន ២រូប តែងតាំងដោយព្រះមហាក្សត្រ និងសមាជិកព្រឹទ្ធសភាចំនួន ២ រូប ជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា