អ.ស.ប ៖ ការបោះចោលកាកសំណល់ថ្នាំពេទ្យពាសវាលពាសកាល អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពមនុស្ស។

អ.ស.ប ៖ ការបោះចោលកាកសំណល់ថ្នាំពេទ្យពាសវាលពាសកាល អាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពមនុស្ស។
ការគ្រប់គ្រងកាកសំណល់ គឺជាចំណុចសំខាន់ក្នុងរបាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ស្តីពីការចោលថ្នាំមិនប្រើប្រាស់ឲ្យមានសុវត្ថិភាព ។
របាយការណ៍ថ្មីពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (United Nations Environment Programme) បានលើកឡើងថា ការគ្រប់គ្រងកាកសំណល់ថ្នាំពេទ្យពីវិទ្យាស្ថាន ឬស្ថាប័ន គឺជាវិធីសាស្ត្រសំខាន់បំផុត ក្នុងការដោះស្រាយបញ្ហាថ្នាំមិនបានប្រើប្រាស់។
បើតាម Down To Earth, ការបោះចោលកាកសំណល់ថ្នាំពេទ្យពាសវាលពាសកាលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពមនុស្ស។
ការចោលថ្នាំមិនត្រឹមត្រូវអាចបណ្ដាលឲ្យមានការកើនឡើងនៃ Antimicrobial Resistance (ភាពធន់នឹងថ្នាំ) ការបំផ្លាញប្រព័ន្ធអ័រម៉ូន ការបំពុលក្នុងបរិស្ថាន ការបំពុលខ្យល់ ទឹក និងដី និងការបង្កនូវហានិភ័យពុលដោយចៃដន្យផ្សេងៗទៀត៕
ប្រភព ៖ Down To Earth
