បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ត្រៀមពង្រាយទ័ពរាប់ពាន់នាក់ថែមទៀតទៅមជ្ឈិមបូព៌ា

លោក Trump ត្រៀមពង្រាយទ័ពរាប់ពាន់នាក់ថែមទៀតទៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំងជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់ ខណៈដែលសង្គ្រាមនេះឈានចូលដល់សប្តាហ៍ទី៤ និងកំពុងអង្រួនទីផ្សារថាមពលសកល ។

Advertisement

បើតាម Japan Times ចេញផ្សាយថ្ងៃ ពុធ នេះ, មន្ទីរបញ្ចកោណ ត្រូវបានប្រភពទម្លាយថា មានផែនការបញ្ជូនទាហានរាប់ពាន់នាក់មកពីកងពលធំទ័ពឆត្រយោងលេខ៨២ ដែលជាកងពលសំរឹតសម្រាំងចេញពីកងទ័ពអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា ។

នេះជាការដាក់ពង្រាយកងទ័ពបន្ថែម ពីលើកម្លាំងយោធាដ៏ធំសម្បើមរួចទៅហើយរបស់សហរដ្ឋអាមេរិក បើទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិភាក្សាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។

ប្រភពមួយបានបង្ហើបប្រាប់កាសែតរ៉យទ័រថា មកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយ ឈានដល់ការបញ្ជូនកងទ័ពជើងគោកចូលក្នុងទឹកដីអ៊ីរ៉ង់ផ្ទាល់ទេ ប៉ុន្តែយោធានឹងពង្រឹងសមត្ថភាពសម្រាប់លទ្ធភាពនៃប្រតិបត្តិការនាពេលអនាគតនៅក្នុងតំបន់ ។ ប្រភពថា មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក កំពុងថ្លឹងថ្លែងលើជម្រើសបញ្ជូនទាហានចន្លោះពី ៣.០០០ ទៅ ៤.០០០ នាក់ ៕

ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា