វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អះអាងពីការចរចាដែលនៅតែបន្តទៅមុខ បើទោះជាមានសេចក្តីរាយការណ៍ ដែលចេញផ្សាយ ថា អ៊ីរ៉ង់បដិសេធ ក៏ដោយ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អះអាងពីការចរចាដែលនៅតែបន្តទៅមុខ បើទោះជាមានសេចក្តីរាយការណ៍ ដែលចេញផ្សាយ ថា អ៊ីរ៉ង់បដិសេធ ក៏ដោយ។
សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែចូលរួម ក្នុងកិច្ចចរចាសន្តិភាព ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់អ៊ីរ៉ង់ និយាយថា ទីក្រុងតេហេរ៉ង់ បានច្រានចោលផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់សង្គ្រាមក៏ដោយ។
លេខាធិការ សារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt មានប្រសាសន៍ កាលពីថ្ងៃពុធថា «ការពិភាក្សានៅតែបន្ត.. ការចរចាទាំងនោះ មានផលិតភាព» ។
យ៉ាងណា បើតាមលោកស្រី Karoline Leavitt ដដែល, ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចអ៊ីរ៉ង់ខ្លាំងជាងមុន ប្រសិនបើទីក្រុង Tehran មិនទទួលយកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។
លោកស្រី Karoline Leavitt រៀបរាប់ថា «ប្រសិនបើអ៊ីរ៉ង់បរាជ័យ ក្នុងការទទួលយកការពិត នៃពេលវេលាបច្ចុប្បន្ន ប្រសិនបើពួកគេមិនយល់ថា ពួកគេត្រូវបានចាញ់ដោយយោធា ហើយនៅតែបន្តនោះ លោកប្រធានាធិបតី Trump ហ៊ានអះអាងថា ពួកគេត្រូវបានរងការវាយប្រហារខ្លាំងជាងអ្វី ដែលពួកគេធ្លាប់ទទួលរង ពីមុនមក ទៅទៀត» ។
លោកស្រី Karoline Leavitt បានបន្ថែម «អ៊ីរ៉ង់ មិនគួរគណនាខុសម្តងទៀតទេ ព្រោះ ការគណនាខុសចុងក្រោយ របស់ពួកគេ ធ្វើឱ្យបាត់បង់ អ្នកដឹកនាំជាន់ខ្ពស់ កងទ័ពជើងទឹក កងទ័ពអាកាស និង ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

