បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែង ចរចាជាមួយរដ្ឋនៅមជ្ឈិមបូព៌ា និង ឈូងសមុទ្រ លើការការពារជាតិ

អ៊ុយក្រែង ចរចាជាមួយរដ្ឋនៅមជ្ឈិមបូព៌ា និង ឈូងសមុទ្រ លើការការពារជាតិ

កៀវ ៖ លោក Zelensky អះអាងថា អ៊ុយក្រែន កំពុងពិភាក្សាជាមួយបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា និង បណ្តារដ្ឋ ឈូងសមុទ្រ ស្តីពីការការពារជាតិ។

Advertisement

អ៊ុយក្រែន កំពុងពិភាក្សា ជាមួយបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលមានចំណាប់អារម្មណ៍ពិសេស នៅក្នុងបទពិសោធន៍ របស់អ៊ុយក្រែន ក្នុងការទប់ស្កាត់ យន្តហោះគ្មានមនុស្សបើក នេះបើយោងតាម លោក ប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃពុធ។

លោក Zelensky បាននិយាយ ចេញពីទីក្រុង Kyiv តាមរយៈសុន្ទរកថា ប្រចាំថ្ងៃ ឲ្យដឹងថា «អ៊ុយក្រែន កំពុងផ្តល់ជូន នូវភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ ទៅវិញទៅមក…យើងអាចពង្រឹងអ្នក ហើយអ្នកអាចជួយពង្រឹងពួកយើងវិញ»។

លោក Zelensky កំពុងស្វែងរកកិច្ចព្រមព្រៀង រយៈពេលវែង ជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ផលិតកម្ម នៅក្នុងប្រទេសអ៊ុយក្រែន។

ជុំវិញសង្គ្រាមអ៊ីរ៉ង់ អ្នកជំនាញខាងយោធាអ៊ុយក្រែន ប្រហែល ២០០នាក់ ត្រូវបានបញ្ជូន ទៅកាន់ឈូងសមុទ្ររួចហើយ ដើម្បីទៅជួយ បណ្តាប្រទេសឈូងសមុទ្រ លើបច្ចេកទេសទប់ស្កាត់មីស៊ីល និង ដ្រូន របស់អ៊ីរ៉ង់ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា