បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ បាញ់មីស៊ីលវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក

អ៊ីរ៉ង់ បាញ់មីស៊ីលវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ បានចេញមុខអះអាងពីការបាញ់មីស៊ីលនាំផ្លូវវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln របស់សហរដ្ឋអាមេរិក កាលពីថ្ងៃ ពុធ ។

Advertisement

បើតាមសារព័ត៌មាន IRNA មីស៊ីលនាំផ្លូវដែលមានសមត្ថភាពវាយប្រហារគោលដៅឆ្នេរសមុទ្រ ត្រូវបានបាញ់ឆ្ពោះទៅនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកមួយនេះ ដោយបង្ខំឲ្យវាផ្លាស់ប្តូរទីតាំងរបស់ខ្លួនជាប្រញាប់ ។ ភ្លាមៗ មិនមានការបញ្ជាក់អះអាងពីសហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ ។

យ៉ាងណា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីទោ Shahram Irani និយាយថា ការបម្លាស់ទីនៃនាវាផ្ទុកយន្តហោះរបស់សត្រូវ គឺ Abraham Lincoln កំពុងស្ថិតក្រោមការតាមដានឥតដាច់ ហើយនឹងត្រូវបានកំណត់គោលដៅ នៅពេលដែលវាចូលទៅក្នុងរង្វង់ចម្ងាយនៃប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។

អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាត និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់ទីផ្សារថាមពលសកល និងវិស័យអាកាសចរណ៍ពិភពលោក ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា