ប៉េកាំង ៖ ប្រមុខការទូតចិនបានប្រាប់សមភាគីអ៊ីរ៉ងថា កិច្ចសន្ទនា និងការចរចាគ្នា គឺជាមធ្យោបាយការទូត ដែលគួរតែយកមកប្រើប្រាស់នៅលើតុ ដើម្បីដោះស្រាយជម្លោះនានា មិនមែនប្រើប្រាស់កម្លាំងយោធានោះទេ ។

ប៉េកាំង ៖ ប្រមុខការទូតចិនបានប្រាប់សមភាគីអ៊ីរ៉ងថា កិច្ចសន្ទនា និងការចរចាគ្នា គឺជាមធ្យោបាយការទូត ដែលគួរតែយកមកប្រើប្រាស់នៅលើតុ ដើម្បីដោះស្រាយជម្លោះនានា មិនមែនប្រើប្រាស់កម្លាំងយោធានោះទេ ។
បើតាមក្រសួងការបរទេសចិន, រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានថ្លែងបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃ អង្គារ ។
យោងតាម NHK, លោក Wang បានប្រាប់លោក Araghchi ថា ការប្រើប្រាស់កិច្ចសន្ទនាណាមួយ ដើម្បីដោះស្រាយបញ្ហា វាគួរតែស្ថិតក្នុងផលប្រយោជន៍របស់ប្រជាជន និងប្រទេសអ៊ីរ៉ង់ ដូច្នេះលោកសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងជម្លោះ នឹងចាប់ផ្តើមការចរចាសន្តិភាព ។
ជាការឆ្លើយតប លោក Araghchi បាននិយាយថា ប្រជាជនអ៊ីរ៉ង់នឹងរួបរួមគ្នាបន្ថែមទៀត ទប់ទល់នឹងសកម្មភាពឈ្លានពានពីខាងក្រៅ ហើយពង្រឹងការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេស ។
លោកថា អ៊ីរ៉ង់កំពុងខិតខំប្រឹងប្រែងឈានដល់បទឈប់បាញ់ពេញលេញ ដែលផ្ទុយពីបទឈប់បាញ់បណ្តោះអាសន្ន និងថា ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់មនុស្សគ្រប់គ្នា ហើយនាវាទាំងអស់អាចឆ្លងកាត់វាបានដោយសុវត្ថិភាព លើកលែងតែនាវារបស់ប្រទេសដែលលូកដៃក្នុងសង្គ្រាមប៉ណ្ណោះ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
