បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញ ៖ សង្គ្រាមមជ្ឈិមបូព៌ា អាក្រក់ជាងសង្គ្រាមអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣

អេស្ប៉ាញ ៖ សង្គ្រាមមជ្ឈិមបូព៌ា អាក្រក់ជាងសង្គ្រាមអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៣

ម៉ាឌ្រីដ ៖ មេដឹកនាំអេស្ប៉ាញ បាននិយាយរិះគន់ធ្ងន់ៗថា ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដុតបញ្ឆេះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ បានបង្ហាញពីសេណារីយ៉ូដ៏អាក្រក់ ខ្លាំងជាងសង្គ្រាមឈ្លានពានអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ទៅទៀត ។

Advertisement

សម្តីឌឺដងនេះ ធ្វើឡើងបន្ទាប់ពីអេស្ប៉ាញបានបដិសេធមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួន ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ទោះបីជាលោកប្រធានាធិបត ដូណាល់ ត្រាំ បានគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញក៏ដោយ ។

បើតាម AFP, នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រាប់សភាកាលពីថ្ងៃ ពុធ ថា ការឈ្លានពានបរាជ័យរបស់អាមេរិកលើអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ បានធ្វើឱ្យជីវិតប្រជាជនសាមញ្ញកាន់តែអាក្រក់ទៅៗ ពិសេសការហក់ឡើងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ គ្រឿងទេស វិបត្តិជនចំណាកស្រុក និងការវាយប្រហាររបស់ពួកជីហាដនៅអឺរ៉ុប ។

ហើយឥឡូវនេះ ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ក៏កំពុងបង្កផលប៉ះពាល់សេដ្ឋកិច្ចស្រដៀងគ្នា សម្រាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោកផងដែរ ។ លោកថា លើកនេះ វាជាសង្គ្រាមមិនសមហេតុផល និងខុសច្បាប់ ។ ជាសង្គ្រាមដ៏ឃោរឃៅមួយ ដែលធ្វើឱ្យយើងថយក្រោយ ពីការសម្រេចគោលដៅសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់យើង ។

មេដឹកនាំអេស្ប៉ាញរូបនេះ បានសង្កត់ធ្ងន់ថា វាមិនយុត្តិធម៌ទេ ដែលអ្នកខ្លះបានដុតបំផ្លាញពិភពលោក តែបែរជាអ្នកផ្សេងទៀតទទួលរងផ្សែងផេះទៅវិញ ។ វាមិនត្រឹមត្រូវទេ ដែលជនជាតិអេស្ប៉ាញ និងជនជាតិអឺរ៉ុបដទៃទៀត គួរតែចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន សម្រាប់សង្គ្រាមខុសច្បាប់នេះ ។

សម្តីផ្លែផ្ការបស់លោក Sanchez ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោក បានអនុម័តកាលពីសប្តាហ៍មុន នូវកញ្ចប់ថវិកាទំហំ ៥,៨ ពាន់លានដុល្លារ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច បង្កពីសង្គ្រាមមជ្ឈិមបូព៌ា រួមមានទាំងការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា