បរទេស ៖ ស្របពេលដែលអ៊ីរ៉ង់កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល, ក្រុមចោរសមុទ្រ សូម៉ាលី បានប្លន់យក កប៉ាល់ Alwaseemi 786 ដែលមានទង់ជាតិអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌា ។ នេះបើតាមការអះអាង របស់មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រឥណ្ឌាកាលពីថ្ងៃពុធ ។

បរទេស ៖ ស្របពេលដែលអ៊ីរ៉ង់កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល, ក្រុមចោរសមុទ្រ សូម៉ាលី បានប្លន់យក កប៉ាល់ Alwaseemi 786 ដែលមានទង់ជាតិអ៊ីរ៉ង់ នៅក្នុងមហាសមុទ្រឥណ្ឌា ។ នេះបើតាមការអះអាង របស់មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រឥណ្ឌាកាលពីថ្ងៃពុធ ។
ប្រភពដដែលបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតមានឡើងនៅចម្ងាយប្រហែល ៧៤០ គីឡូម៉ែត្រ ក្នុងសមុទ្រភាគខាងកើត រដ្ឋធានី Mogadishu របស់ប្រទេសស៊ូម៉ាលី ។
ក្រោយឧបទ្ទវហេតុនេះ ក្រុមប្រតិបត្តិការអឺរ៉ុប Atalanta ដែលបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចប្លន់ នៅសមុទ្រក្រហម និង មហាសមុទ្រឥណ្ឌា កំពុងតែបើកការស៊ើបអង្កេតបន្ថែម លើរឿងនេះ ។
បើតាមទីភ្នាក់ងារព័ត៌មាន Tass, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ក្រុមចោរសមុទ្របានបង្កើនសកម្មភាពរបស់ពួកគេ នៅឆ្នេរសមុទ្រសូម៉ាលី បើទោះបីជាមានបេសកកម្មល្បាតដែនសមុទ្រ ជាច្រើននៅក្នុងតំបន់ក៏ដោយ ។ ការវាយប្រហារ បានឈានដល់កម្រិតកំពូល នៅឆ្នាំ ២០២២ ក្នុងនោះ មានឧប្បត្តិហេតុ ចំនួន ២៣៧ លើក ត្រូវបានកត់ត្រា នៅក្នុងដែនទឹក របស់ប្រទេសសូម៉ាលី តែម្នាក់ឯង ។
ក្រុមឃ្លាំមើលអន្តរជាតិ Oceans Beyond Piracy អះអាងថា ការលួចប្លន់ បង្កការខូចខាតដល់សេដ្ឋកិច្ចពិភពលោក ប្រមាណ ៧ ទ្រីលានដុល្លារ ក្នុងនោះ បើចង់ឲ្យនាវា ដោះលែងវិញ ត្រូវបង់ប្រាក់លោះ ចំនួន ១៦០ លានដុល្លារ ទៅឱ្យចោរសមុទ្រ ។
ជាវិធានការឆ្លើយតប, មជ្ឈមណ្ឌលសន្តិសុខដែនសមុទ្រ មហាសមុទ្រឥណ្ឌា ហៅកាត់ MSCIO ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើម របស់កងកម្លាំងជើងទឹកសហភាពអឺរ៉ុប EU NAVFOR ដើម្បីបង្កើនសន្តិសុខដែលឆ្លងកាត់សមុទ្រក្រហម, ឈូងសមុទ្រ Aden, មហាសមុទ្រឥណ្ឌា និងឈូងសមុទ្រពែក្ស ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
