បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ដំណើរការល្អណាស់

លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ដំណើរការល្អណាស់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា កិច្ចពិភាក្សាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងល្អ។ នេះបើតាមការប្រកាស របស់លោក នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានរៀបរាប់បន្តថា ដោយផ្អែកបើតាមសំណើ របស់រដ្ឋាភិបាលអ៊ីរ៉ង់, លោក សម្រេចចិត្ត ពន្យាពេលវេលា វាយបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់ ពីរយៈពេល ៥ថ្ងៃ ទៅ ១០ថ្ងៃ ពោល គឺ រហូតដល់ថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨ យប់។

បើតាម BBC, តម្លៃប្រេងដែលបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីការអះអាងរបស់លោក ត្រាំ ជុំវិញការពន្យាពេលវាយប្រហារនេះ។ យ៉ាងណា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃដដែលនោះ, លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងក្លាយជាសុបិន្តអាក្រក់បំផុត របស់អ៊ីរ៉ង់ ប្រសិនបើ អ៊ីរ៉ង់ មិនយល់ព្រមចំពោះផែនការសន្តិភាព។

បេសកជនពិសេសអាមេរិក លោក Steve Witkoff បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំដដែលនេះថា សហរដ្ឋអាមេរិកបានបញ្ជូនផែនការសន្តិភាពចំនួន ១៥ ចំណុច ទៅកាន់ប្រទេសអ៊ីរ៉ង់ រួចរាល់ហើយ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា