បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំ បេឡារុស ផ្តល់អំណោយកាំភ្លើង ដល់លោក គីម ជុងអ៊ុន

មេដឹកនាំ បេឡារុស ផ្តល់អំណោយកាំភ្លើង ដល់លោក គីម ជុងអ៊ុន

ប្រធានាធិបតី ប្រទេសបេឡារុស លោក Alexander Lukashenko បានជូនអំណោយកាំភ្លើងវែង ដល់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។

Advertisement

ការផ្តល់ជូនកាដូបែបនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺចំពេលដែល មេដឹកនាំប្រទេស នៅភាគខាងកើត ទ្វីបអឺរ៉ុប រូបនេះ បំពេញដំណើរទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង។

លោក Alexander Lukashenko បានបង្ហាញកាំភ្លើង វាយប្រហារ និងផលិតផលប្រពៃណី របស់ប្រទេសបេឡារុស ខណៈពេលដែលលោក Kim Jong Un ផ្តល់អំណោយ ជាថូផ្កាដ៏ស្រស់ស្អាត និងកាក់មាស ជូនទៅមេដឹកនាំបេឡារុសវិញ។ ថ្នាក់ដឹកនាំ ទាំងពីរ ក៏បានជួបពិភាក្សាទ្វេភាគី និងចូលរួមព្រឹត្តិការណ៍រំលឹកខួបរួមគ្នា ផងដែរ។

ប្រទេសកូរ៉េខាងជើង និងបេឡារុស បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក ប្រធានាធិបតី Alexander Lukashenko នៅកូរ៉េខាងជើង។

បើតាម AFP, លោក Lukashenko អាយុ ៧១ ឆ្នាំ បានគ្រប់គ្រងប្រទេសបេឡារុស តាំងពីឆ្នាំ ១៩៩៤។ បេឡារុស និង កូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេសមួយចំនួន រួមទាំង រុស្ស៊ី ដែលចង់បង្កើត ពិភពលោកពហុប៉ូល ដើម្បីប្រកួតប្រជែងជាមួយអនុត្តរភាព លោកខាងលិច៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា