បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ព្រមានប្រឆាំង សហរដ្ឋអាមេរិក នាំជម្លោះមកកាន់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក

ចិន ព្រមានប្រឆាំង សហរដ្ឋអាមេរិក នាំជម្លោះមកកាន់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក

ប៉េកាំង ៖ ប្រទេសចិនបានចេញមុខព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការនាំជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា ពួកគេនឹងជំរុញការសាងសង់មូលដ្ឋានផលិតអាវុធនៅប្រទេសហ្វីលីពីន ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ ព្រហស្បតិ៍ ថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ គួរតែគោរពគោលបំណងរួមរបស់ប្រទេសក្នុងតំបន់ ហើយចៀសវាងពាំនាំការប្រឈមដាក់គ្នាក្នុងប្លុក ជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរួបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើជាប្រទេសពាក់ព័ន្ធ ចង់ក្លាយជាឃ្លាំស្តុកគ្រាប់រំសេវ ពួកគេមានតែធ្វើឲ្យខ្លួនឯងរងផលប៉ះពាល់ប៉ុណ្ណោះ ។

បើតាម Straits Times, ប្រតិកម្មរបស់ចិន កើតឡើងក្រោយក្រុមការពារអន្តររដ្ឋាភិបាលដឹកនាំដោយអាមេរិក បានឯកភាពគ្នាកាលពីសប្តាហ៍មុន លើការវាយតម្លៃហិរញ្ញប្បទានសម្រាប់ការផ្គុំ និងខ្សែសង្វាក់ផលិតកម្មគ្រាប់រំសេវថ្មីនៅហ្វីលីពីន នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ។

ការសម្រេចចិត្តនេះ បង្កើតឡើងដោយសមាជិកចំនួន ១៦ នៃក្រុមដៃគូភាពធន់ឧស្សាហកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ហៅកាត់ (PIPIR) ដែលរួមបញ្ជូលចក្រភពអង់គ្លេស អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ។

ជាការឆ្លើយតប ក្រសួងការបរទេសចិនបានប្រកាសព្រមានធ្ងន់ៗថា ទីតាំងផលិតគ្រាប់រំសេវនេះ នឹងធ្វើឲ្យអស្ថិរភាពក្នុងតំបន់ និងបង្កជាភ្លើងជម្លោះតែប៉ុណ្ណោះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា