បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូងនឹងបញ្ចេញថវិកាសម័យសង្គ្រាម ១៧ពាន់លានដុល្លារ

កូរ៉េខាងត្បូងនឹងបញ្ចេញថវិកាសម័យសង្គ្រាម ១៧ពាន់លានដុល្លារ

សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសនេះ មានគោលបំណងបញ្ចេញកញ្ចប់ថវិកា ១៧ ពាន់លានដុល្លារ នៅក្នុងសម័យសង្គ្រាម។

Advertisement

រដ្ឋមន្ត្រីក្រសួងថវិកា លោក Park Hong-keun បាននិយាយថា កញ្ចប់បន្ថែមនេះ មានគោលបំណង ជួយដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំង គ្រួសារដែលងាយរងគ្រោះ ពីតម្លៃប្រេងឥន្ធនៈ ដែលឡើងខ្ពស់ ព្រោះតែសង្រ្គាមដ៏រ៉ាំរ៉ៃ ។

លោក Han Byung-do មេដឹកនាំជាន់ខ្ពស់ នៃ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បាននិយាយថា គណបក្ស និងរដ្ឋាភិបាល នឹងពន្លឿនការត្រួតពិនិត្យរបស់ពួកគេ លើច្បាប់ថវិកានេះ នៅក្នុងរដ្ឋសភា ដោយសង្កត់ធ្ងន់ថា “មិនមានហេតុផល សម្រាប់ការពន្យារពេលណាមួយឡើយ” ។

បើតាម CNA, ការនាំចូលភាគច្រើន របស់កូរ៉េខាងត្បូង ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលរងការវាយប្រហារ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ផ្តើមធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

កូរ៉េខាងត្បូង ក៏គ្រោងលើកកម្រិតសមត្ថភាពផលិតថាមពលធ្យូងថ្ម និង ជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ព្រោះតែសង្គ្រាម នៅមជ្ឈិមបូព៌ា រដ្ឋាភិបាលទីក្រុងសេអ៊ូល ដាក់កម្រិតតម្លៃប្រេងឥន្ធនៈ ជាលើកដំបូង ក្នុងរយៈពេល ជិត៣០ឆ្នាំ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា