បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយោធាជាមួយ អារ៉ាប៊ីសាអូឌីត

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយោធាជាមួយ អារ៉ាប៊ីសាអូឌីត

កៀវ៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងយោធាជាមួយអារ៉ាប៊ីសាអូឌីត ស្របពេលដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងស្វែងរកការអភិវឌ្ឍចំណងមិត្តភាពជាមួយតំបន់មជ្ឈិមបូព៌ា ចំពេលមានភាពមិនប្រាកដប្រជាកើនឡើង ជុំវិញការគាំទ្ររបស់លោកខាងលិចចំពោះប្រទេសរបស់លោកក្នុងសង្គ្រាមជាមួយរុស្ស៊ី ។

Advertisement

កិច្ចព្រមព្រៀងការពារជាតិនេះ ធ្វើឡើងចំពេលដែលបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បន្តរងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលផ្តើមចេញពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់ ។ សង្គ្រាមអ៊ីរ៉ង់បានជំរុញឱ្យមានការសម្រុកបញ្ជាទិញប្រព័ន្ធការពារដែនអាកាស នៅជុំវិញពិភពលោកផងដែរ ។

លោកប្រធានាធិបតី ហ្សេលេនស្គី ដែលបានធ្វើដំណើរទៅដល់រាជាណាចក្រមួយនេះ កាលពីថ្ងៃ ព្រហស្បតិ៍ បានបង្ហោះសារលើបណ្តាញសង្គម X ថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រការការពារអ្នក ដូចដែលជួយយើងការពារឯករាជ្យភាពរបស់យើង ។ យើងបានពិភាក្សាអំពីធាតុផ្សំសំខាន់ៗដែលអ្នកត្រូវការ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ។

បើតាម Straits Times, យុទ្ធសាស្ត្រការពារយន្តហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានគេទទួលស្គាល់ថា ជាមធ្យោបាយការពារមានតម្លៃថោក តែគុណភាពខ្ពស់ ក្នុងការការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ជាពិសេសដ្រូនអត្តឃាតដ៏សាហាវ Shahed ។

អារ៉ាប៊ីសាអូឌីត បានប្រឈមមុខនឹងការវាយប្រហារម្តងហើយម្តងទៀត ពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង រួមទាំងទីតាំងសំខាន់ៗដែលដំណើរការដោយក្រុមហ៊ុនប្រេង Saudi Aramco ។

អារ៉ាប៊ីសាអូឌីតបានបាញ់ស្កាត់ដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា