បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូត G-7 ទាមទារឱ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិលក្នុងសង្គ្រាមអ៊ីរ៉ង់

ប្រមុខការទូត G-7 ទាមទារឱ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិលក្នុងសង្គ្រាមអ៊ីរ៉ង់

ប៉ារីស ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 ដែលរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន រួមជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃ សុក្រ បានរួមគ្នាទាមទារឱ្យបញ្ឈប់ការវាយប្រហារប្រឆាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនៅក្នុងសង្គ្រាមអ៊ីរ៉ង់ជាបន្ទាន់ ។

Advertisement

សម្រែកអំពាវនាវរបស់ប្រមុខការទូត G-7 ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តវាយប្រហារលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សច្រើនជាង ១.៩០០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ។

អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល-អាមេរិក ដែលឈរជើងនៅប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងរំខានដល់ទីផ្សារថាមពលសកល និងវិស័យអាកាសចរណ៍ពិភពលោក ។

បើតាម AFP, នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី២ ក្នុងប្រទេសបារាំង រដ្ឋមន្ត្រីការបរទេស G-7 បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកាត់បន្ថយផលប៉ះពាល់ នៃជម្លោះលើដៃគូក្នុងតំបន់ ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

បន្ថែមលើនេះ រដ្ឋមន្រ្តី G-7 បានផ្តោតលើតម្លៃនៃភាពជាដៃគូចម្រុះ ការសម្របសម្រួល និងគំនិតផ្តួចផ្តើមគាំទ្រ រួមទាំងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកល ដូចជាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ច ថាមពល ជី និងពាណិជ្ជកម្ម ដែលមានផលប៉ះពាល់ដោយផ្ទាល់លើប្រជាពលរដ្ឋរបស់ពួកគេ ។

ទន្ទឹមគ្នា រដ្ឋមន្ត្រី G-7 ក៏បានបញ្ជាក់ជាថ្មីអំពីតម្រូវការ ក្នុងការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងឥតគិតថ្លៃនៅច្រកសមុទ្រ Hormuz ផងដែរ ក្រោយមានរបាយការណ៍ថា អ៊ីរ៉ង់គ្រោងទាមទារថ្លៃ ២ លានដុល្លារក្នុងនាវាមួយគ្រឿង ប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រនេះ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា