បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ គុយបា នឹងក្លាយជាគោលដៅ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង អ៊ីរ៉ង់

លោក ត្រាំ ៖ គុយបា នឹងក្លាយជាគោលដៅ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមច្បាស់ថា គុយបានឹងក្លាយជាគោលដៅបន្ទាប់ ក្រោយពីការវាយប្រហារលើវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ។

Advertisement

ការព្រមាននេះ កើតឡើងបន្ទាប់ពីយោធាអាមេរិក បានវាយឆ្មក់វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេង និងចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ នៅថ្ងៃទី ០៣ ខែមករា និងបានបើកការវាយប្រហារទ្រង់ទ្រាយធំរួមគ្នាជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។

បើតាម Straits times, លោកប្រធានាធិបតី ត្រាំ បាននិយាយលេងបន្លំមែនកាលពីថ្ងៃ សុក្រ ថា គុយបា គឺជាប្រទេសបន្ទាប់ ប៉ុន្តែសូមចាត់ទុកថា ខ្ញុំមិនបាននិយាយបែបនោះទេ ហើយសូមប្រព័ន្ធផ្សព្វផ្សាយពុំចាំចាច់យកចិត្តទុក សេចក្តីថ្លែងការណ៍នេះទេ ។ សូមអរគុណច្រើន ។ ប្រទេសគុយបា គឺជាប្រទេសបន្ទាប់ ។

ដោយឡែក កាលពីដើមខែនេះ លោក ត្រាំ ក៏បានគំរាមដែរថា ប្រទេសគុយបា នឹងដួលរលំក្នុងពេលឆាប់ៗនេះ ប៉ុន្តែរដ្ឋបាលរបស់លោកនឹងផ្តោតលើប្រទេសអ៊ីរ៉ង នៅពេលនេះ ។

គួរបញ្ជាក់ថា គុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលយ៉ាងធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ ។ ទន្ទឹមនេះ អង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា កង្វះខាតប្រេងឥន្ធនៈ កំពុងរុញប្រទេសនេះឲ្យធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា