តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានស្រែកគំរាមខ្លាំងៗថា ប្រទេសរបស់លោកនឹងសងសឹកយ៉ាងចាស់ដៃ ប្រឆាំងនឹងការវាយប្រហារណាមួយរបស់សត្រូវ លើហេដ្ឋារចនាសម្ព័ន្ធ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ។

តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានស្រែកគំរាមខ្លាំងៗថា ប្រទេសរបស់លោកនឹងសងសឹកយ៉ាងចាស់ដៃ ប្រឆាំងនឹងការវាយប្រហារណាមួយរបស់សត្រូវ លើហេដ្ឋារចនាសម្ព័ន្ធ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងបែបនេះ តាមរយៈសារបង្ហោះលើបណ្តាញសង្គម X មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានគំរាមកំណត់គោលដៅវាយប្រហារលើរោងចក្រឧស្សាហកម្ម និងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា យើងបាននិយាយច្រើនដងហើយថា អ៊ីរ៉ង់មិនវាយប្រហារមុនទេ ប៉ុន្តែយើងនឹងសងសឹកយ៉ាងចាស់ដៃ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធ ឬមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់យើង ត្រូវបានកំណត់គោលដៅ ។
ជាសារដាស់តឿនផ្ញើទៅកាន់ប្រទេសនានានៅក្នុងតំបន់អាស៊ីខាងលិច មេដឹកនាំអ៊ីរ៉ង់រូបនេះបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើអ្នកចង់បានការអភិវឌ្ឍ និងសន្តិសុខ សូមកុំអនុញ្ញាតឱ្យសត្រូវរបស់យើង ធ្វើសង្គ្រាមចេញពីទឹកដីរបស់អ្នកជាដាច់ខាត ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
