បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ថា អ៊ីរ៉ង់ និងអាមេរិក ទុកចិត្តខ្លួន ក្នុងការសម្របសម្រួលចរចា

ប៉ាគីស្ថាន ថា អ៊ីរ៉ង់ និងអាមេរិក ទុកចិត្តខ្លួន ក្នុងការសម្របសម្រួលចរចា

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថាន បានអះអាងថា ទាំងអាមេរិក និងអ៊ីរ៉ង់ សុទ្ធតែទុកចិត្តមកលើខ្លួន ក្នុងការសម្របសម្រួលចរចា បញ្ចប់សង្រ្គាម នៅមជ្ឈិមបូព៌ា។

Advertisement

លោក Ishaq Dar ឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្ត្រីការបរទេស ប៉ាគីស្ថាន មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ និងអាមេរិក បានសម្តែង “ទំនុកចិត្ត” នៅក្នុងប្រទេសប៉ាគីស្ថាន សម្រាប់ការសម្របសម្រួល កិច្ចចរចា រវាងប្រទេសទាំងពីរ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាម ដែលកំពុងបន្ត នៅមជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍ របស់លោក Dar បានធ្វើឡើង បន្ទាប់ពីលោកមានកិច្ចប្រជុំជាមួយសមភាគី ដែលមកពី ប្រទេស អារ៉ាប៊ី សាអូឌីត, អេហ្ស៊ីប និង តួកគី នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។

តាមរយៈសេចក្តីថ្លែងការណ៍, លោក Dar បានរៀបរាប់ទៀតថា រដ្ឋមន្ត្រីការបរទេសទាំងនោះ បានសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹង សម្រាប់កិច្ចពិភាក្សា ដ៏មានសក្តានុពល រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ នៅក្នុងទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) ។

លោកបានបន្ថែមថា «ក្រុមរដ្ឋមន្ត្រីការបរទេស បានតស៊ូមតិ ការសន្ទនា និង ការទូត ជាផ្លូវដែលអាចសម្រេចបានតែមួយគត់ ក្នុងការទប់ស្កាត់ជម្លោះ និងដើម្បីលើកកម្ពស់សន្តិភាព និងភាពសុខដុមរមនា នៅក្នុងតំបន់» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា