បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ដាស់តឿន ជប៉ុន ឱ្យរៀនសូត្រពីប្រវត្តិសាស្ត្រ ប្រសិនបើចង់ធ្វើទំនើបកម្មយោធាឡើងវិញ

រុស្ស៊ី ដាស់តឿន ជប៉ុន ឱ្យរៀនសូត្រពីប្រវត្តិសាស្ត្រ ប្រសិនបើចង់ធ្វើទំនើបកម្មយោធាឡើងវិញ

មូស្គូ ៖ រុស្ស៊ីដាស់តឿនជប៉ុនឱ្យរៀនសូត្រអំពីប្រវត្តិសាស្ត្រ ហើយត្រឡប់ទៅរកមាគ៌ាសន្តិភាពវិញ ដោយព្រមានថា ទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតបភ្លាមៗ ប្រសិនបើទីក្រុងតូក្យូបន្តដើរលើមាគ៌ាចង់ពង្រឹងការធ្វើទំនើបកម្មយោធាឡើងវិញ ដែលបង្កការគំរាមកំហែងដល់ព្រំដែនចុងបូព៌ារបស់រុស្ស៊ី ។

Advertisement

ការព្រមានរបស់រុស្ស៊ី ធ្វើឡើងក្រោយជប៉ុនប្រកាសនឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុកជាលើកដំបូង ក្នុងខេត្ត និងកោះនានានៅឯភាគនិរតី ខណៈដែលទីក្រុងតូក្យូកំពុងបង្កើនល្បឿនសមត្ថភាពវាយលុករបស់ខ្លួន ចំពេលមានភាពតានតឹងជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko និយាយថា រុស្ស៊ីកំពុងឃ្លាំមើលយ៉ាងដិតដល់ នូវការបោះជំហានជាបន្តបន្ទាប់របស់មេដឹកនាំជប៉ុន ដែលចង់ដើរលើមាគ៌ាដ៏គ្រោះថ្នាក់ ជុំវិញការធ្វើទំនើបយោធាឡើងវិញ ។

លោក Rudenko បានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ សបញ្ជាក់ពីការចាកចេញពីគោលការណ៍សន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញជប៉ុន ការស្ទុះឡើងខ្លាំងនៃការចំណាយលើការពារជាតិរបស់ជប៉ុនដល់ទៅ ២% នៃផលិតផលក្នុងស្រុកសរុប ការទិញអាវុធផលិតនៅបរទេសទ្រង់ទ្រាយធំ និងផ្តើមបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញគ្រឿងសព្វាវុធយោធា ។

យ៉ាងណា រុស្ស៊ីនៅតែអំពាវនាវឱ្យជប៉ុនកុំភ្លេចមេរៀនពីអតីតកាល ជាពិសេសផលវិបាកនៃរបបយោធានិយមរបស់ជប៉ុនក្នុងឆ្នាំ ១៩៤៥ ហើយជំរុញឱ្យទីក្រុងតូក្យូវិលត្រឡប់ទៅរកមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងស្ថាបនា ។

សូមរម្លឹកថា កាលថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដល់ទៅ ២ គ្រាប់បានទម្លាក់នៅជប៉ុន ក្នុងនោះមួយគ្រាប់ទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងមួយគ្រាប់ទៀតនៅណាហ្គាសាគី បណ្តាលឱ្យប្រជាជនជប៉ុនរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា