បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចនឹងមាន ឆាប់ៗនេះ

លោក ត្រាំ ថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចនឹងមាន ឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចនឹងឈានដល់ ឆាប់ៗខាងមុខនេះ។

Advertisement

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានឈានដល់ការផ្លាស់ប្តូររបបដឹកនាំ ហើយ កិច្ចព្រមព្រៀងមួយ អាចនឹងត្រូវបានសម្រេច ក្នុងពេលឆាប់ៗនេះ ជាមួយនឹងទីក្រុងតេហេរ៉ង់ ។

លោក Trump បានលើកឡើងពីចំនួនមេដឹកនាំអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល រយៈពេលមួយខែ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបាននិយាយថា ការផ្លាស់ប្តូររបប ត្រូវបានសម្រេចហើយ ដោយការដឹកនាំថ្មី គឺ សមហេតុផលជាង ។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា «យើងមានការផ្លាស់ប្តូររបប…យើងកំពុងដោះស្រាយ ជាមួយមនុស្សផ្សេងគ្នា ខុសពីមនុស្ស ពីមុន គឺជាក្រុមមនុស្សផ្សេង​ទាំងអស់ ដូច្នេះ ខ្ញុំនឹងពិចារណាការផ្លាស់ប្តូររបបនោះ» ។ នៅពេលដែលសួរថា តើអាចមានកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ខាងមុខនេះ ឬ អត់នោះ, លោក ត្រាំ បាននិយាយថា «ខ្ញុំឃើញកិច្ចព្រមព្រៀងមួយ នៅអ៊ីរ៉ង់ … ប្រហែលជាឆាប់ៗនេះ» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា