តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ អាទិត្យ បានស្រែកគំរាមធ្ងន់ៗថា ឥឡូវនេះ ខ្លួននឹងចាត់ទុកសាកលវិទ្យាល័យអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទាំងអស់នៅអាស៊ីខាងលិច ជា “គោលដៅស្របច្បាប់” ដើម្បីសងសឹកការដែលសត្រូវទាំងពីរវាយប្រហារលើសាកលវិទ្យាល័យអ៊ីរ៉ង់ ។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញការព្រមាននេះ ឆ្លើយតបការវាយប្រហារលើសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃ សៅរ៍ និងលើសាកលវិទ្យាល័យបច្ចេកវិទ្យា Isfahan កណ្តាលទីក្រុង Isfahan កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន ។
បើតាមស៊ីនហួរ, កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា សាកលវិទ្យាល័យអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទាំងអស់ នឹងនៅតែជាគោលដៅស្របច្បាប់ ដរាបណាអ៊ីរ៉ង់បានវាយប្រហារសាកលវិទ្យាល័យចំនួនពីរ ក្នុងចំណោមសាកលវិទ្យារបស់ពួកគេ ជាការសងសឹកវិញ ។
ជាមួយគ្នានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានព្រមានឱ្យបុគ្គលិក និស្សិត និងអ្នកស្រុកនៅជិតសាកលវិទ្យាល័យគោលដៅ ឱ្យភៀសខ្លួននៅក្នុងចម្ងាយយ៉ាងហោចណាស់ ១ គីឡូម៉ែត្រ ដើម្បីជៀសវាងគ្រោះថ្នាក់ ។
បន្ថែមលើនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថែមទាំងបានទាមទារឱ្យសហរដ្ឋអាមេរិកចេញការថ្កោលទោសជាផ្លូវការ ចំពោះការវាយប្រហារលើសាកលវិទ្យាល័យអ៊ីរ៉ង់ ឱ្យបានត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃ ចន្ទ នេះ (ម៉ោងក្នុងតំបន់) ប្រសិនបើអាមេរិកចង់ឱ្យសាកលវិទ្យាល័យក្នុងតំបន់របស់ខ្លួនរួចផុតពីគ្រោះថ្នាក់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា