ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ ប្រធានាធិបតី ប្រទេស វេណេស៊ុយអេឡា ដែលត្រូវបានអាមេរិក ចាប់ឃុំខ្លួន បានផ្ញើសារដំបូង ទៅកាន់ប្រជាជន តាមរយៈបណ្តាញសង្គម។

ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ ប្រធានាធិបតី ប្រទេស វេណេស៊ុយអេឡា ដែលត្រូវបានអាមេរិក ចាប់ឃុំខ្លួន បានផ្ញើសារដំបូង ទៅកាន់ប្រជាជន តាមរយៈបណ្តាញសង្គម។
លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានកងកម្លាំងអាមេរិក ចូលទៅចាប់ខ្លួនទាំងយប់ ក្នុងប្រតិបត្តិការ វាយប្រហារមួយ កាលពីខែមករា បានអរគុណទៅដល់ក្រុមអ្នកគាំទ្រជាលើកដំបូង នៅលើបណ្ដាញទំនាក់ទំនងសង្គម ចេញពីពន្ធនាគារអាមេរិក។
ក្នុងការបង្ហោះមួយ លើគណនីបណ្ដាញទំនាក់ទំនងសង្គម X , លោក ម៉ាឌូរ៉ូ និងភរិយា បានលើកឡើងថា «យើងមានសុខភាពល្អ ស្មារតីល្អ និងកំពុងបន់ស្រន់ព្រះ ជាប្រចាំ… គ្រប់ពាក្យពេចន៍នៃក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នា គ្រប់កាយវិការនៃក្ដីស្រឡាញ់ និងគ្រប់ការគាំទ្របានធ្វើឱ្យពួកយើងមានស្មារតីរឹងមាំ»។
បើតាម AFP, លោក ម៉ាឌូរ៉ូ ត្រូវបានអនុញ្ញាតឱ្យធ្វើការទំនាក់ទំនងតាមទូរស័ព្ទតែជាមួយគ្រួសាររបស់លោក និងមេធាវី រយៈពេលយូរបំផុត ១៥នាទីប៉ុណ្ណោះ ក្នុងការហៅទូរស័ព្ទម្ដងៗ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

