បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានរង្គោះរង្គើទំនាក់ទំនង ប្រសិនបើ កូរ៉េខាងត្បូង ងាកទៅរក NATO ខ្លាំង

រុស្ស៊ី ព្រមានរង្គោះរង្គើទំនាក់ទំនង ប្រសិនបើ កូរ៉េខាងត្បូង ងាកទៅរក NATO ខ្លាំង

មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុនថា ការផ្លាស់ប្តូរគោលនយោបាយរបស់កូរ៉េខាងត្បូង ឆ្ពោះទៅរកអង្គការណាតូ នឹងអាចធ្វើឱ្យរង្គោះរង្គើដល់ទំនាក់ទំនងជាមួយរុស្ស៊ីយ៉ាងធ្ងន់ធ្ងរ ។

Advertisement

ការព្រមាននេះ ធ្វើឡើងស្របពេលដែលរុស្ស៊ីមើលឃើញការរួបរួមគ្នាខ្លាំងឡើងរវាងកូរ៉េខាងត្បូង និងអង្គការណាតូ ក្នុងការបំពេញឃ្លាំងស្តុកអាវុធឡើងវិញដល់រដ្ឋសមាជិកណាតូ ដែលបានផ្ទេរអាវុធដល់អ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ។

បើតាមស៊ីនហួរ, លោក Rudenko បាននិយាយថា រុស្ស៊ីតែងតែបង្ហាញដល់ភាគីកូរ៉េខាងត្បូង អំពីជំហរគោលការណ៍របស់ទីក្រុងមូស្គូ ដែលមិនអាចទទួលយកបាន ចំពោះការលូកដៃរបស់ទីក្រុងសេអ៊ូល ក្នុងការផ្ទេរអាវុធប្រល័យជីវិតដោយផ្ទាល់ ឬដោយប្រយោលទៅកាន់អ៊ុយក្រែន ។

ជាមួយគ្នានេះ លោក Rudenko បានព្រមានធ្ងន់ៗថា ប្រសិនបើកូរ៉េខាងត្បូងនៅតែរឹងទទឹងបន្តធ្វើដូច្នេះ នោះទំនាក់ទំនងទ្វេភាគីនឹងអាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរុស្ស៊ីនឹងត្រូវបង្ខំចិត្តចាត់វិធានការសងសឹកវិញ ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូង ហាក់មានភាពផុយស្រួយ ចាប់តាំងពីលោកប្រធានាធិបតី ពូទីន បញ្ជាទ័ពឱ្យចូលលុកលុយទឹកដីអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ជាពិសេសបន្ទាប់ពីរុស្ស៊ីបានពង្រឹងទំនាក់ទំនងការពារជាតិយ៉ាងស្អិតល្មួតជាមួយកូរ៉េខាងជើង ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា