វៀងចន្ទន៍ ៖ អាជ្ញាធរឡាវបានចេញការព្រមានទូទាំងប្រទេស អំពីហានិភ័យអាកាសធាតុក្តៅខ្លាំង ដោយជំរុញឱ្យសាធារណជនទូទៅ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសីតុណ្ហភាព ត្រូវបានរំពឹងថា នឹងហក់ឡើងដល់ ៤០ អង្សាសេ ។

វៀងចន្ទន៍ ៖ អាជ្ញាធរឡាវបានចេញការព្រមានទូទាំងប្រទេស អំពីហានិភ័យអាកាសធាតុក្តៅខ្លាំង ដោយជំរុញឱ្យសាធារណជនទូទៅ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសីតុណ្ហភាព ត្រូវបានរំពឹងថា នឹងហក់ឡើងដល់ ៤០ អង្សាសេ ។
នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ បានជូនដំណឹងនៅថ្ងៃ អាទិត្យ ថា ប្រព័ន្ធសម្ពាធទាបកម្រិតមធ្យមទៅខ្លាំង គួបផ្សំនឹងខ្យល់បោកបក់ពីទិសខាងលិច កំពុងប៉ះពាល់ដល់តំបន់ភាគច្រើននៃប្រទេស និងថា លក្ខខណ្ឌទាំងនេះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាពកើនឡើងកំដៅខ្ពស់ ។
បើតាមស៊ីនហួរ, នាយកដ្ឋានបានបញ្ជាក់ថា ខេត្តជាច្រើនត្រូវបានគេព្យាករណ៍ថា នឹងជួបប្រទះនូវសីតុណ្ហភាពកំពូលរហូតដល់ ៤០ អង្សាសេ ។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរឡាវបានព្រមានអំពីហានិភ័យកើនឡើង ដែលទាក់ទងនឹងរលកកំដៅក្តៅខ្លាំង រួមទាំងជំងឺគ្រុនក្តៅខ្លាំង គ្រោះអគ្គីភ័យ និងផ្ទុះសេខ្សែភ្លើងដែលអាចកើតមានជាយថាហេតុ ។
បន្ថែមលើនេះ នាយកដ្ឋានក៏បានណែនាំប្រជាជនឱ្យកំណត់សកម្មភាពនៅក្រៅផ្ទះយូរ ព្យាយាមរក្សាជាតិទឹកក្នុងខ្លួន និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដែលប្រែប្រួល ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
