បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អាមេរិកដើរប្រាប់គេ ពីបំណងចរចា តែ លួចរៀបផែនការបញ្ជូនទ័ពឈ្លានពាន ពេញលេញ

អ៊ីរ៉ង់ ថា អាមេរិកដើរប្រាប់គេ ពីបំណងចរចា តែ លួចរៀបផែនការបញ្ជូនទ័ពឈ្លានពាន ពេញលេញ

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានអះអាងថា សហរដ្ឋអាមេរិកដើរប្រកាសប្រាប់គេឯង អំពីបំណងចង់ចរចា ប៉ុន្តែ បែរជាលួចលាក់ រៀបចំផែនការ បញ្ជូនកងទ័ពជើងគោក ចូលឈ្លានពានប្រទេសរបស់ខ្លួន ពេញលេញ។

Advertisement

នេះបើតាមការគូសបញ្ជាក់ របស់លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA, លោក Ghalibaf បាននិយាយថា «សត្រូវផ្ញើសារជាសាធារណៈ នូវការចរចា និងការសន្ទនា ចំពេលដែលគេ កំពុងរៀបចំផែនការ វាយប្រហារដោយសម្ងាត់»។

លោកបានបន្ថែមថា «កងទ័ពរបស់យើង កំពុងរង់ចាំការមកដល់ របស់ទាហានអាមេរិក នៅលើដីគោក ដើម្បីដុតកម្ទេចពួកគេ និង ដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តអាមេរិក ក្នុងពេលតែមួយព្រមគ្នា»។

លោក Ghalibaf បានអំពាវនាវឱ្យមានសាមគ្គីភាព ក្នុងចំណោមប្រជាជនអ៊ីរ៉ង់ ដោយនិយាយថា សង្រ្គាមគឺស្ថិតនៅក្នុងដំណាក់កាល ធ្ងន់ធ្ងរបំផុត ។

បើតាម CNA, ការលើកឡើង របស់ប្រធានសភាអ៊ីរ៉ង់ នេះ បានធ្វើឡើង បន្ទាប់ពីនាវាចម្បាំងអាមេរិក ដែលមានបុគ្គលិកយោធា ប្រហែល ៣.៥០០ នាក់ ត្រូវបានបញ្ជូនទៅដល់តំបន់មជ្ឈឹមបូព៌ា ស្របពេលដែលសង្គ្រាម បានអូសបន្លាយពេលដល់ជាង ១ខែ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ម្តងហើយម្តងទៀត អំពីទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ទោះបីជាការអះអាងទាំងនេះ ត្រូវបានបដិសេធ ដោយទីក្រុងតេហេរ៉ង់ ក៏ដោយ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា