ប៉ាណាម៉ា ៖ សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យមានការកើនឡើង នូវចំនូនកប៉ាល់ ដែលប្រើប្រាស់ព្រែកជីក ប៉ាណាម៉ា នេះបើតាមការអះអាង របស់ថ្នាក់ដឹកនាំ ផ្លូវទឹកអន្តរមហាសមុទ្រមួយនេះ កាលពីថ្ងៃចន្ទ។

ប៉ាណាម៉ា ៖ សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យមានការកើនឡើង នូវចំនូនកប៉ាល់ ដែលប្រើប្រាស់ព្រែកជីក ប៉ាណាម៉ា នេះបើតាមការអះអាង របស់ថ្នាក់ដឹកនាំ ផ្លូវទឹកអន្តរមហាសមុទ្រមួយនេះ កាលពីថ្ងៃចន្ទ។
លោកស្រី Espino de Marotta អគ្គនាយករង គ្រប់គ្រងព្រែកជីក បានប្រាប់ទូរទស្សន៍ Telemetro ក្នុងបទសម្ភាសន៍មួយថា «យើងបានរំពឹងទុក ប្រហែល ៣៤ ជើង ប្រចាំថ្ងៃ សម្រាប់ឆ្នាំនេះ ប៉ុន្តែ ក្នុងរយៈពេល ពីរសប្តាហ៍ ចុងក្រោយនេះ យើងមាន ៣៨, ៣៩ ឬ ៤០ ជើង» ។
លោកស្រី Espino de Marotta បាននិយាយថា «ព្រែកជីក ប៉ាណាម៉ា គឺជាផ្លូវដ៏ខ្លីមួយ ដែលមានសុវត្ថិភាព ជាមួយនឹង តម្លៃឧស្ម័ន ដែលនៅតែកាត់បន្ថយការចំណាយ»។
ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករ ព្រែកជីក រូបនេះ បានព្រមានថា ការឆ្លងកាត់នាវា ប្រចាំថ្ងៃ ចំនួន ៤០ គ្រឿង មិនមាននិរន្តរភាពទេ ព្រោះកន្លែងមានកំណត់ នៅលើផ្លូវទឹក។
លោកស្រី បានបន្ថែមថា ត្រឹមខែមេសា ព្រែកជីកនេះ គួរតែមើលឃើញកំណើនជាថ្មី នៃចំនួននាវា ដែលផ្ទុកឧស្ម័នធម្មជាតិរាវ LNG បន្ទាប់ពីការធ្លាក់ចុះ ដោយសារតែការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។
លោកស្រី Espino de Marotta បាននិយាយថា «យើងធ្លាប់ទទួលបានជាង ៥០០ជើង ក្នុងមួយឆ្នាំ ប៉ុន្តែ បន្ទាប់មក វាបានធ្លាក់ចុះ ដោយសារតែសង្រ្គាម នៅអ៊ុយក្រែន និងរុស្ស៊ី» ។
ជម្លោះរយៈពេលមួយខែ ដែលបានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ បានមើលឃើញ ពីប្រទេសអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ដោយគេដឹងថា ការនាំចេញប្រេងនិងឧស្ម័ន មួយភាគប្រាំ របស់ ពិភពលោក ជាធម្មតា ឆ្លងកាត់ ច្រកមួយនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

