បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង សាកល្បងម៉ាស៊ីនបាញ់មីស៊ីលអាចវាយប្រហារដល់ដីគោក សហរដ្ឋអាមេរិក

កូរ៉េខាងជើង សាកល្បងម៉ាស៊ីនបាញ់មីស៊ីលអាចវាយប្រហារដល់ដីគោក សហរដ្ឋអាមេរិក

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យមើលផ្ទាល់នូវការសាកល្បងម៉ាស៊ីនបាញ់មីស៊ីលឥន្ធនៈរឹងថ្មី ដែលមានកម្លាំងរុញច្រានកាន់តែខ្ពស់ជាងមុន សម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធអាវុធមានសមត្ថភាពវាយប្រហារដល់ដីគោកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ។

Advertisement

បើតាម KCNA, លោក Kim បានត្រួតពិនិត្យមើលការធ្វើតេស្តម៉ាស៊ីនមីស៊ីលបាញ់ចេញពីដី ដោយប្រើសម្ភារៈសមាសធាតុសរសៃកាបូន កាលពីថ្ងៃ អាទិត្យ ។

KCNA បន្តថា កម្លាំងរុញច្រានអតិបរមារបស់ម៉ាស៊ីនដែលទើបធ្វើទំនើបកម្មថ្មីនេះ គឺ ២,៥០០ គីឡូញូតុន បើធៀបនឹងពីមុន គឺ ១.៩៧០ គីឡូញូតុន ដែលបានរាយការណ៍នៅក្នុងការធ្វើតេស្តម៉ាស៊ីនឥន្ធនៈរឹងស្រដៀងគ្នានេះ កាលពីខែកញ្ញាឆ្នាំមុន ។

អ្នកវិភាគយល់ឃើញថា ការសាកល្បងនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កូរ៉េខាងជើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនប្រភេទទៅក្នុងគ្រាប់មីស៊ីលតែមួយ ដែលមានសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក ។

ក្រោយធ្វើតេស្តជោគជ័យ លោក Kim បានអះអាងថា ការធ្វើតេស្តម៉ាស៊ីនចុងក្រោយបង្អស់នេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការដាក់កម្លាំងយោធាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ឱ្យស្ថិតនៅកម្រិតខ្ពស់បំផុត ។

បើតាម France24, ការសាកល្បងនេះ ធ្វើឡើងជាផ្នែកមួយនៃការកសាងឃ្លាំងអាវុធរយៈពេល ៥ ឆ្នាំរបស់កូរ៉េខាងជើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវ «មធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រ» ដែលសំដៅលើមីស៊ីលផ្លោតបាលីស្ទិកមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ និងអាវុធផ្សេងៗទៀត ។

ជាមួយគ្នានេះ លោក Hong Min ដែលជាអ្នកវិភាគនៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េនិយាយថា ការវិវឌ្ឍនេះ បង្ហាញពីការតាំងចិត្តរបស់កូរ៉េខាងជើង ដើម្បីទទួលបានប្រព័ន្ធមីស៊ីលមានសមត្ថភាពវាយប្រហារគោលដៅជុំវិញពិភពលោក ។

លោកថា ផ្អែកតាមការបង្កើនកម្លាំងរុញច្រានអតិបរមារបស់ម៉ាស៊ីនបាញ់មីស៊ីល បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់កូរ៉េខាងជើង ក្នុងការទទួលបាននូវមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចមានសមត្ថភាពវាយប្រហារប្រទេសទូទាំងពិភពលោក ក៏ដូចជាសមត្ថភាពយកឈ្នះលើប្រព័ន្ធខែលការពារមីស៊ីលរបស់ប្រទេសមហាអំណាច ៕

ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា