វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមបំផ្ទុះកម្ទេចអណ្តូងប្រេង និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមបំផ្ទុះកម្ទេចអណ្តូងប្រេង និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ។
បើតាម CNBC, លោកប្រធានាធិបតី ត្រាំ បានគំរាមកាលពីថ្ងៃ ចន្ទ ថា យោធាអាមេរិកនឹងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ គឺកោះ Kharg អណ្តូងប្រេង និងរោងចក្រថាមពល បើសិនទីក្រុងតេហេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆាប់ៗ និងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ។
ការព្រមានធ្ងន់ៗរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមមជ្ឈិមបូព៌ា នៅតែបន្តឆាបឆេះយ៉ាងក្តៅគគុកឈានចូលដល់សប្តាហ៍ទី ៥ ហើយគ្មានសញ្ញាបញ្ចប់ឆាប់ៗនោះទេ ។
បន្ថែមលើនេះ រដ្ឋបាលលោក ត្រាំ ក៏កំពុងពិចារណាបញ្ជូនកងកម្លាំងជើងគោក ទៅដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់មួយ ដែលបម្រើជាចំណុចកណ្តាលនៃឧស្សាហកម្មប្រេងរបស់ប្រទេសអ៊ីរ៉ង់ផងដែរ ។
យោងតាមការប៉ាន់ប្រមាណ, ៩០% នៃការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានឆ្លងកាត់វា មុនពេលនាវាដឹកប្រេងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ កោះនេះក៏ត្រូវបានគេនិយាយថា មានសមត្ថភាពចម្រាញ់ប្រេងប្រហែល ៧ លានបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា


