តូក្យូ ៖ មេដឹកនាំជប៉ុន និង ឥណ្ឌូណេស៊ី ជួបពិភាក្សា អំពីសន្តិសុខថាមពល អំឡុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងតូក្យូ ដោយបានបង្ហាញពីការព្រួយបារម្ភរួមគ្នា។

តូក្យូ ៖ មេដឹកនាំជប៉ុន និង ឥណ្ឌូណេស៊ី ជួបពិភាក្សា អំពីសន្តិសុខថាមពល អំឡុងកិច្ចប្រជុំ កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងតូក្យូ ដោយបានបង្ហាញពីការព្រួយបារម្ភរួមគ្នា។
លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សា ជាមួយប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Prabowo Subianto ជាមួយនឹងរបៀបវារៈកំពូលផ្តោត លើថាមពល ចំពេលមានសង្រ្គាម មជ្ឈិមបូព៌ា និង ផលប៉ះពាល់របស់សង្គ្រាម ទៅលើការផ្គត់ផ្គង់ប្រេង និង ឧស្ម័ន ជាសកល។
បើតាម Japantimes, មេដឹកនាំទាំងពីរបានសន្យា សម្របសម្រួលយ៉ាងជិតស្និទ្ធ លើសន្តិសុខថាមពល ដោយលោកស្រី Sanae Takaichi និង ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ពីការព្រួយបារម្ភរួមគ្នា ជុំវិញការរំខាន ការផ្គត់ផ្គង់។
លោកស្រី Sanae Takaichi លើកឡើងថា «ចំពោះស្ថានភាពនៅអ៊ីរ៉ង់ ពិភពលោកបានទទួលស្គាល់សារៈសំខាន់នៃសន្តិសុខធនធាន និង ថាមពលជាថ្មី ម្តងទៀត»។
លោក Prabowo បាននិយាយ ដោយបង្ហាញពីការជឿជាក់ថា ប្រទេសទាំងពីរ គួរតែដើរតួនាទី ក្នុងការដោះស្រាយបញ្ហាទាំងនេះ ចំពេលដែលស្ថានភាពពិភពលោក កាន់តែស្មុគស្មាញ ។
ខណៈពេលដែលគ្មានវិធានការជាក់ស្តែងណាមួយត្រូវបានប្រកាសនោះ, លោក Prabowo ដែលបានប្តេជ្ញាបង្កើនល្បឿនការផ្លាស់ប្តូររបស់ប្រទេសរបស់លោក ទៅកាន់ប្រភពថាមពលស្អាតជាងមុន បានក្លាយជាមេដឹកនាំចុងក្រោយបង្អស់ ដែលអំពាវនាវឱ្យស្ថានការណ៍ ត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័ស ៕
ប្រភព ៖ AFP, Japantimes ប្រែសម្រួល ៖ សារ៉ាត
