ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍ថា មនុស្សយ៉ាងហោច ២៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកជញ្ជូនយោធាធុន An-26 នៅតំបន់គ្រីមៀ ។

ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍ថា មនុស្សយ៉ាងហោច ២៩ នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកជញ្ជូនយោធាធុន An-26 នៅតំបន់គ្រីមៀ ។
យន្តហោះនេះ បានដាច់ទំនាក់ទំនង នៅពេលហោះហើរពីលើឧបទ្វីបសមុទ្រខ្មៅ នៅម៉ោង ៦ ល្ងាចថ្ងៃ អង្គារ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យអ្នកដំណើរចំនួន ២៣ នាក់ និងសមាជិកក្រុមយានិកចំនួន ៦ នាក់បាត់បង់ជីវិត ។
ភ្លាមៗ រុស្ស៊ីមិនបានបញ្ចេញព័ត៌មានអំពីមូលហេតុធ្លាក់ទេ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីអះអាងថា វាមិនមែនធ្លាក់ដោយសារអ៊ុយក្រែនបាញ់ឡើយ ។
យោងតាមសារព័ត៌មាន RIA Novosti, ទិន្នន័យបឋមបានបង្ហាញថា យន្តហោះដឹកជញ្ជូនយោធាធុន An-26 បានជួបគ្រោះថ្នាក់ធ្លាក់ ដោយសារបញ្ហាបច្ចេកទេស ។
បើតាម RT, An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនមធ្យម មានម៉ាស៊ីនស្លាបចក្រពីរ ដែលផលិតដោយក្រុមហ៊ុន Antonov នៃអតីតសហភាពសូវៀត។
វាមានសមត្ថភាពដឹកជញ្ជូនទាហានរហូតដល់ ៤០ នាក់ ហើយមុខងារស្នូល គឺសម្រាប់ការដាក់ពង្រាយទាហានឆ័ត្រយោង និងជម្លៀសអ្នករងរបួស ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

