តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានគំរាមធ្ងន់ៗថា ខ្លួននឹងកំណត់គោលដៅវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក រូមមាន Apple, Google និង Meta ដែលជាមេធំរបស់ Facebook ប្រសិនបើមេដឹកនាំរបស់ខ្លួនបន្ថែមទៀត ត្រូវបានកំណត់គោលដៅធ្វើឃាត ។

ការព្រមានរបស់អ៊ីរ៉ង់នេះ មិនបានបញ្ជាក់ច្បាស់ថាតើពួកគេនឹងកំណត់គោលដៅវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកនៅទីណានោះទេ ដោយគ្រាន់និយាយថា បុគ្គលិកក្នុងក្រុមហ៊ុនភេរវកម្មទាំងនេះ នៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់ ត្រូវបានណែនាំឱ្យចាកចេញទៅកាន់កន្លែងសុវត្ថិភាព ។
បើតាម CNA, កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ នៅថ្ងៃ អង្គារ និយាយថា ក្រុមហ៊ុនទាំងនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសានេះតទៅ គួរតែប្រយ័ត្នថា នឹងមានការបំផ្លាញអង្គភាពពាក់ព័ន្ធរបស់ពួកគេ ដោយសារការធ្វើឃាតនៅអ៊ីរ៉ង់ ដោយរាយបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ១៨ ស្ថាប័ន ដែលខ្លួនចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មន្ត្រីអ៊ីរ៉ង់ ។
ជាការឆ្លើយតប មន្រ្តីសេតវិមានមួយរូបនិយាយថា យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់រាល់ការវាយប្រហារណាមួយដោយអ៊ីរ៉ង់ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈការកម្ទេច ៩០% នៃការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះដ្រូនដោយរបបភេរវករ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា