បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ៖ សង្គ្រាមអ៊ីរ៉ង់ បំផ្លាញសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ ពាន់លានដុល្លារ

UN ៖ សង្គ្រាមអ៊ីរ៉ង់ បំផ្លាញសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ ពាន់លានដុល្លារ

ឌូបៃ ៖ សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ ពាន់លានដុល្លារនៅទូទាំងតំបន់មជ្ឈិមបូព៌ា នេះបើតាមការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ ។

Advertisement

យោងតាមការវិភាគរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អំពីផលវិបាកសេដ្ឋកិច្ច និងសង្គម សម្រាប់បណ្ដារដ្ឋអារ៉ាប់ ដែលចេញផ្សាយនៅថ្ងៃ អង្គារ បានឲ្យដឹងថា ប្រទេសអារ៉ាប់អាចនឹងខាតបង់ចន្លោះពី ១២០ ពាន់លានដុល្លារ ទៅ ១៩៤ ពាន់លានដុល្លារ ក្នុងផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែការរំខានពីសង្គ្រាមអ៊ីរ៉ង់ ។

ទីភ្នាក់ងារនេះបានលើកឡើងថា ខ្លួនបានសិក្សាពីសេណារីយ៉ូផ្សេងៗគ្នាមួយចំនួន ដើម្បីកំណត់ពីរបៀបនៃជម្លោះ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ អាចប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់ ។

អ្នកផ្តួចផ្តើមរបាយការណ៍នេះ ក៏បានព្រមានដែរថា ការខូចខាតអាចធ្ងន់ធ្ងរ បើទោះបីជាសង្គ្រាមបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ ។

បើតាម Bloomberg, ការខាតបង់សរុប អាចបណ្តាលឲ្យអត្រាគ្មានការងារធ្វើក្នុងតំបន់ កើនឡើងរហូតដល់ ៤ ភាគរយ ដែលធ្វើឲ្យបាត់បង់ការងារប្រហែល ៣,៦ លានកន្លែង និងរុញឲ្យមនុស្សរហូតដល់ ៤ លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ ៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា