វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានគំរាមផ្តាច់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ប្រសិនបើអឺរ៉ុបមិនព្រមបញ្ជូនកម្លាំងយោធាទៅជួយធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានគំរាមផ្តាច់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ប្រសិនបើអឺរ៉ុបមិនព្រមបញ្ជូនកម្លាំងយោធាទៅជួយធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។
ការទាញទីក្រុងកៀវមកពាក់ព័ន្ធនឹងជម្លោះនេះបានកើតមានឡើង បន្ទាប់ពីប្រទេសនានានៅអឺរ៉ុប ក៏ដូចជា អង្គការណាតូបដិសេធមិនបញ្ជូនកម្លាំងយោធា ឲ្យទៅជួយបើកច្រកសមុទ្រ Hormuz ដែលកំពុងរងការគំរាមកំហែង ពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។
យោងតាមកាសែត Financial Times, អ្វីដែលលោក ត្រាំ គំរាមកាត់ផ្តាច់ជំនួយ ដល់ទីក្រុងកៀវ គឺ សំដៅលើការផ្គត់ផ្គង់សម្ភារៈយោធារបស់អង្គការណាតូ ដែលតែងតែទិញអាវុធ សម្រាប់អ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី និងត្រូវបានផ្តល់មូលនិធិ ដោយបណ្តាប្រទេសអឺរ៉ុប ។
លោក Trump បាននិយាយម្តងហើយម្តងទៀត នូវការខកចិត្ត ជាមួយសម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនធ្វើអ្វី បន្ថែមទៀត ដើម្បីជួយដល់សង្រ្គាម អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ។
ជាក់ស្តែង ប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ បានប្រាប់គណៈរដ្ឋមន្ត្រី កាលពីសប្តាហ៍មុនថា អាមេរិក ជួយការពារ ណាតូ ពីការគំរាមកំហែង របស់រុស្ស៊ី ប៉ុន្តែ ពួកគេមិនជួយការពារ អាមេរិក វិញនោះទេ ដោយលោកចាត់ទុកថា នេះគឺជារឿងគួរឱ្យអស់សំណើចយ៉ាងខ្លាំង ។
យ៉ាងណា ប្រទេសមួយក្រុម រួមទាំង សមាជិកនៃសម្ព័ន្ធភាព ណាតូ សំខាន់ៗ ដូចជា បារាំង, អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ១៩ ខែមីនា បង្ហាញពីការត្រៀមខ្លួន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសមស្រប ដើម្បីធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ៕
ប្រភពពី Financial Times ប្រែសម្រួល ៖ សារ៉ាត
