បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា សង្គ្រាមលើអ៊ីរ៉ង់ ជាការវិនិយោគលើអនាគតរបស់កុមារ

លោក ត្រាំ ថា សង្គ្រាមលើអ៊ីរ៉ង់ ជាការវិនិយោគលើអនាគតរបស់កុមារ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានប្រកាសចាត់ទុកសង្រ្គាម លើប្រទេសអ៊ីរ៉ង់ គឺជាការបណ្តាក់ទុន លើអនាគតរបស់កុមារអាមេរិក ។

Advertisement

អំឡុងការថ្លែងសុន្ទរកថា លើកដំបូង ទៅកាន់ប្រទេសជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីមួយខែមុន, លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនដែលស្វែងរកការផ្លាស់ប្តូររបប ក្នុងទីក្រុង Tehran នោះឡើយ ដោយគោលដៅរបស់សង្គ្រាម គឺការបំផ្លាញកងទ័ពជើងទឹក និងទ័ពអាកាសរបស់អ៊ីរ៉ង់ ហើយបដិសេធ មិនឲ្យអ៊ីរ៉ង់ មានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរ។

លោកបានទទូចថា «គោលបំណងយុទ្ធសាស្ត្រស្នូលទាំងនេះ ជិតនឹងបញ្ចប់ហើយ»។

លោក ត្រាំ បាននិយាយថា «ក្នុងអំឡុងពេល ៣២ថ្ងៃ អ៊ីរ៉ង់ មិនមែនជាការគំរាមកំហែងទៀតទេ… នេះជាការវិនិយោគពិតប្រាកដ ចំពោះអនាគត កូនៗ និង ចៅៗ របស់អ្នក»។ យោងតាមលោកប្រធានាធិបតី, បន្ទាប់ពីជម្លោះបានបញ្ចប់ សហរដ្ឋអាមេរិក នឹងមានសុវត្ថិភាព កាន់តែរឹងមាំ កាន់តែរីកចម្រើន និង អស្ចារ្យជាងអ្វីដែលធ្លាប់មាន ពីមុនមក។

យ៉ាងណា លោក ត្រាំ បានបន្ថែមថា ការប្រយុទ្ធនឹងបន្ត ក្នុងរយៈពេល ពីរទៅបីសប្តាហ៍ ខាងមុខ រហូតដល់គោលដៅ របស់សហរដ្ឋអាមេរិកត្រូវសម្រេច បានពេញលេញ ។

បើតាម RT, ទីក្រុងតេហេរ៉ង់បានទទូចជាយូរមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសន្តិភាពសុទ្ធសាធ និងមិនមានគោលបំណងដើម្បីទទួលបានអាវុធនោះទេ។ អ៊ីរ៉ង់ កំពុងពិនិត្យមើលលទ្ធភាពនៃការដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយលើកហេតុផលថា ការចូលរួមនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៦៨ បានក្លាយជាគ្មានន័យ បន្ទាប់ពីការវាយប្រហារ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា