ប៉ារីស ៖ មេដឹកនាំបារាំងនិយាយថា វាមិនសមហេតុផលទេ ក្នុងការប្រើប្រាស់ប្រតិបត្តិការយោធា ដើម្បីបង្ខំឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យសម្ព័ន្ធមិត្តរួមគ្នាឆ្ពោះទៅទីនោះធ្វើបែបនេះ ។

ប៉ារីស ៖ មេដឹកនាំបារាំងនិយាយថា វាមិនសមហេតុផលទេ ក្នុងការប្រើប្រាស់ប្រតិបត្តិការយោធា ដើម្បីបង្ខំឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យសម្ព័ន្ធមិត្តរួមគ្នាឆ្ពោះទៅទីនោះធ្វើបែបនេះ ។
ការអះអាងរបស់បារាំង កើតឡើងស្របពេលដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ។
ការស្លាប់ទាំងនោះ គឺដោយសារសហរដ្ឋអាមរិក និងអ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ ដែលបង្កឲ្យមានការសងសឹករបស់អ៊ីរ៉ង់វិញ ទៅលើអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងបណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ ព្រមទាំងនៅលីបង់ ។
បើតាម Straits Times, ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃ ព្រហស្បតិ៍ បានប្រាប់អ្នកសារព័ត៌មាន អំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងថា មានអ្នកខ្លះនិយាយការពារគំនិតបើកច្រកសមុទ្រ Hormuz ដោយកម្លាំង តាមរយៈប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ។
ប៉ុន្តែលោកថា រឿងនេះមិនធ្លាប់ជាជម្រើសដែលយើងគាំទ្រនោះទេ ព្រោះវាមិនអាចប្រាកដនិយមបាន និងមិនសមហេតុផលទេ ។ វានឹងចំណាយពេលយូរ ហើយមានតែធ្វើឱ្យអ្នកដែលឆ្លងកាត់ច្រកសមុទ្រ ប្រឈមនឹងហានិភ័យពីអ៊ីរ៉ង់ ហើយក៏ប្រឈមមុខនឹងមីស៊ីលផ្លោងផងដែរ ។
លោក ម៉ាក្រុង ដែលបានធ្វើការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប និងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីកសាងសម្ព័ន្ធភាពមួយ សំដៅធានាការឆ្លងកាត់ដោយសេរី តាមរយៈច្រកសមុទ្រ Hormuz នៅពេលដែលអរិភាពត្រូវបានបញ្ឈប់ បាននិយាយថា រឿងនេះអាចធ្វើបានតែតាមរយៈការចរចាជាមួយអ៊ីរ៉ង់តែប៉ុណ្ណោះ ៕


ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
