បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសត្រៀមធ្វើអ្វីគ្រប់យ៉ាង ជួយស្តារសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ

រុស្ស៊ី ប្រកាសត្រៀមធ្វើអ្វីគ្រប់យ៉ាង ជួយស្តារសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ

មូស្គូ ៖ សារព័ត៌មាន Interfax បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរបស់លោកសង្ឃឹមថា ជម្លោះមជ្ឈិមបូព៌ានឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយរុស្ស៊ីត្រៀមខ្លួនធ្វើអ្វីចាំបាច់គ្រប់យ៉ាង ដើម្បីជួយស្តារសន្តិភាពនៅក្នុងតំបន់នេះឡើងវិញ ។

Advertisement

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលលោក ពូទីន មានផែនការពិភាក្សាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman កាលពីថ្ងៃ ព្រហស្បតិ៍ តាមរយៈជំនួបតាមទូរស័ព្ទចុងក្រោយបង្អស់ ជាអ្វីដែលលោកបានធ្វើជាបន្តបន្ទាប់ជាមួយបណ្ដាមេដឹកនាំក្នុងតំបន់មជ្ឈិមបូព៌ា ។

បើតាមស៊ីនហួរ, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានអះអាងប្រាប់អ្នកសារព័ត៌មានដែរថា លោកប្រធានាធិបតី ពូទីន កំពុងបន្តទំនាក់ទំនងជាមួយមេដឹកនាំក្នុងតំបន់
នេះ ។

លោកថា ប្រសិនបើរុស្ស៊ីត្រូវបានស្នើឲ្យជួយ នោះរុស្ស៊ីពិតជាត្រៀមខ្លួនចូលរួមចំណែក ដើម្បីធានាឲ្យបានថា ការប្រើកម្លាំងយោធា នឹងផ្លាស់ប្តូរទៅជាទិសដៅចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើបាន ។

លោក Peskov បានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលរុស្ស៊ី-អារ៉ាប់នាពេលអនាគត នឹងបម្រើជាវេទិកាដ៏មានប្រយោជន៍មួយសម្រាប់បន្ធូរបន្ថយភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា