វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានស្នើសមាជិកសភា ឱ្យអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ធំ ដែលកើនដល់ចំនួន ១.៥ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧ ខណៈដែលសហរដ្ឋអាមេរិក ប្រឈមមុខនឹងការចំណាយកើនឡើង ព្រោះតែសង្គ្រាម ជាមួយអ៊ីរ៉ង់។

សំណើនេះ នឹងបង្កើនការចំណាយ របស់មន្ទីរប៉ង់តាហ្គោន ច្រើនជាង ៤០ភាគរយ ក្នុងមួយឆ្នាំ ដែលជាការកើនឡើងខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទី២ ។
ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលដកស្រង់ប្រភពពីសភា បានរាយការណ៍ថា សង្រ្គាមអ៊ីរ៉ង់ អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។
ក្រុមអ្នកប្រជាធិបតេយ្យ បានវាយលុកយ៉ាងរហ័ស លើសំណើនេះ។ មេដឹកនាំ ទទួលបន្ទុកថវិកាព្រឹទ្ធសភា របស់គណបក្សប្រជាធិបតេយ្យ គឺ លោកស្រី Patty Murray បានប្រកាសថា ខ្លួនបានផ្តល់អាទិភាព លើការចំណាយយោធា លើតម្រូវការរបស់ប្រជាជនអាមេរិក ហើយបានចោទប្រកាន់លោក Donald Trump ថា ធ្វើសង្គ្រាម មិនប្រុងប្រយ័ត្ន ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត