វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នៅសល់ពេល ៤៨ ម៉ោងទៀត ដើម្បីធ្វើកិច្ចព្រមព្រៀង ស្តីពីការបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ ឬ ប្រឈមមុខនឹង «នរក» ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នៅសល់ពេល ៤៨ ម៉ោងទៀត ដើម្បីធ្វើកិច្ចព្រមព្រៀង ស្តីពីការបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ ឬ ប្រឈមមុខនឹង «នរក» ។
លោក ដូណាល់ ត្រាំ បានសរសេរ នៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកថា «ចងចាំ នៅពេលដែលខ្ញុំផ្តល់ឱ្យអ៊ីរ៉ង់ ១០ថ្ងៃ ដើម្បីធ្វើកិច្ចព្រមព្រៀង ឬ បើកច្រកសមុទ្រ HORMUZ…ពេលវេលាកំពុងអស់ហើយ, ៤៨ ម៉ោង មុនពេលឋាននរកទាំងអស់ នឹងកាន់កាប់»។
គួររម្លឹកថា កាលពីថ្ងៃទី ២១ ខែមីនា លោក Trump បានគំរាម កម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើ អ៊ីរ៉ង់ មិនបើកទាំងស្រុង នូវច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ ម៉ោង ។ ពីរថ្ងៃ ក្រោយមក លោកបាននិយាយថា ការសន្ទនាដ៏ល្អ និងមានផលិតភាព កំពុងត្រូវបានធ្វើឡើងជាមួយនឹងអាជ្ញាធរអ៊ីរ៉ង់ ហើយថា លោកបានផ្អាកកម្ទេច រយៈពេល ៥ ថ្ងៃ។ ក្រោយមក លោកបានរុញថ្ងៃផុតកំណត់ម្តងទៀត ដើម្បីផុតកំណត់ នៅយប់ថ្ងៃចន្ទ ស្អែកនេះ។
អ្នកជំនាញ បាននិយាយថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
