បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសមិនគិតថ្លៃនាវាអ៊ីរ៉ាក់ ឆ្លងកាត់ Hormuz

អ៊ីរ៉ង់ ប្រកាសមិនគិតថ្លៃនាវាអ៊ីរ៉ាក់ ឆ្លងកាត់ Hormuz

តេហេរ៉ង់ ៖ អ៊ីរ៉ង់ និយាយថា មិនមានការគិតថ្លៃ ការដឹកជញ្ជូនទំនិញរបស់អ៊ីរ៉ាក់ ដែលបើកឆ្លងកាត់ច្រកសមុទ្រ Hormuz។

Advertisement

បញ្ជាការយោធាអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់ នឹងអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញ របស់អ៊ីរ៉ាក់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ទោះបីជាមានការបិទផ្លូវដ៏ធំទូលាយនៃផ្លូវសមុទ្រដ៏សំខាន់ នៅមាត់ឈូងសមុទ្រក៏ដោយ ។

អ្នកនាំពាក្យយោធា លោក Ebrahim Zolfaghari បានប្រាប់ទូរទស្សន៍រដ្ឋថា «យើងប្រកាសថា ប្រទេសជាបងប្អូនរបស់យើង គឺ អ៊ីរ៉ាក់ ត្រូវបានលើកលែងពីការរឹតបន្តឹងណាមួយ ដែលយើងបានដាក់ នៅលើច្រកសមុទ្រ Hormuz ហើយការរឹតបន្តឹងទាំងនេះ អនុវត្តចំពោះតែប្រទេសសត្រូវប៉ុណ្ណោះ»។

បើតាម The New York Times, អ៊ីរ៉ង់ កំពុងរៀបចំពិធីសារ ក្រសោបយកច្រក Hormuz មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយសហការ ជាមួយនឹងប្រទេសអូម៉ង់ បើទោះបីជា សង្គ្រាមត្រូវបញ្ចប់ក៏ដោយ។ ការទាមទារកាន់កាប់ របស់អ៊ីរ៉ង់យ៉ាងដូច្នេះ ធ្វើឡើង ចំពេលដែល សាធារណរដ្ឋឥស្លាម មួយនេះ កំពុងរៀបចំផែនការ គិតថ្លៃសេវា ចំពោះកប៉ាល់ដែលឆ្លងកាត់ ផ្លូវទឹក ដែលដឹកញ្ជូន មួយភាគប្រាំ នៃ ប្រេង និង ឧស្ម័នធម្មជាតិ របស់ពិភពលោក មួយនេះ ។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អាមេរិក និង អ៊ីស្រាអែល មក, អ៊ីរ៉ង់បានបិទចរាចរណ៍ភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រ ស្ថិតនៅឆ្នេរ ភាគខាងត្បូងរបស់ខ្លួន មួយនេះ ជាហេតុ ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ កើនឡើង ទូទាំងពិភពលោក ខណៈដែល នាវាមួយចំនួន ដែលគឃ្លើន មិនស្តាប់តាមការណែនាំ ត្រូវបាន អ៊ីរ៉ង់ វាយប្រហារ ។

យ៉ាងណា ទីក្រុងតេហេរ៉ង់ ធ្លាប់អះអាងថា នាវារបស់បណ្តាប្រទេសជាមិត្ត អាចឆ្លងកាត់បាន ឬ កប៉ាល់ដឹកទំនិញ របស់ប្រទេសផ្សេងៗទៀត ឲ្យតែទទួលបានការអនុញ្ញាត ពីប្រទេសអ៊ីរ៉ង់ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា