បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ឲ្យពិភពលោកវិនិច្ឆ័យ រវាងខ្លួន និង អាមេរិក ថាតើ ភាគីណាពិតជាចង់ចរចា

អ៊ីរ៉ង់ ឲ្យពិភពលោកវិនិច្ឆ័យ រវាងខ្លួន និង អាមេរិក ថាតើ ភាគីណាពិតជាចង់ចរចា

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian ស្នើឱ្យសហគមន៍ពិភពលោក វិនិច្ឆ័យថា តើ រវាង អ៊ីរ៉ង់ ឬ អាមេរិក ភាគីណាមួយ ដែលពិតជាពេញចិត្តនឹងការសន្ទនា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។

Advertisement

តាមរយៈសារ ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian រៀបរាប់ថា «ដូចដែលខ្ញុំកំពុងនិយាយ ទៅកាន់ប្រជាជនអាមេរិក នៅក្នុងលិខិតចំហ, ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រស្តីពីគោលនយោបាយការបរទេស ត្រូវបានគេកំណត់គោលដៅ ក្នុងការប៉ុនប៉ងធ្វើឃាត ដែលនាំទៅដល់ការធ្វើទុក្ករកម្ម ទៅលើប្រពន្ធដែលគ្មានកំហុស របស់គាត់»។

លោក Pezeshkian បានអញ្ជើញពិភពលោកឱ្យវិនិច្ឆ័យ «ភាគីណា ពិតជាចង់ចូលរួម ក្នុងការសន្ទនា ឬ ការចរចា ហើយមួយណា ប្រព្រឹត្តអំពើភេរវកម្ម» ។

ការលើកឡើងនេះ ធ្វើឡើង ចំពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នៅសល់ពេល ៤៨ ម៉ោងទៀត ដើម្បីធ្វើកិច្ចព្រមព្រៀង ស្តីពីការបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ ឬ ត្រូវប្រឈមមុខនឹង “នរក” ។

ជាការកត់សម្គាល់ ប្រធានសភា អ៊ីរ៉ង់ ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកដើរប្រកាសប្រាប់គេឯង អំពីបំណងចង់ចរចា ប៉ុន្តែ បែរជាលួចលាក់ រៀបចំផែនការ បញ្ជូនកងទ័ពជើងគោក ចូលឈ្លានពានប្រទេសរបស់ខ្លួន ពេញលេញ។ លោក Mohammad Bagher Ghalibaf រៀបរាប់ កាលពីសប្តាហ៍មុនថា «សត្រូវផ្ញើសារជាសាធារណៈ នូវការចរចា និងការសន្ទនា ចំពេលដែលគេ កំពុងរៀបចំផែនការ វាយប្រហារដោយសម្ងាត់»៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា