វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការចរចាកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ ដើម្បីធានាបាននូវបទឈប់បាញ់ ប៉ុន្តែលោកក៏បានព្រមានធ្ងន់ៗដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ឈប់សង្គ្រាមត្រឹមពាក់កណ្តាលផ្លូវឡើយ ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 កាលពីថ្ងៃ អាទិត្យ ថា រដ្ឋបាលរបស់លោកកំពុងរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈបណ្តាញជាច្រើន ដែលដឹកនាំដោយទីប្រឹក្សារបស់លោក គឺលោក Steve Witkoff និងលោក Jared Kushner ។
បើតាមស៊ីនហួរ, ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការតាមមធ្យោបាយចំនួនពីរផ្លូវ ។ ផ្លូវទី១.ការទំនាក់ទំនងដោយប្រយោល ដែលសម្របសម្រួលដោយប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ហើយផ្លូវមួយទៀត គឺការចរចាដោយផ្ទាល់រវាងបេសកជនអាមេរិក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។
យោងតាមការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ, មាន «ឱកាសល្អមួយ» ដែលកិច្ចព្រមព្រៀងមួយ អាចសម្រេចបានមុនកាលកំណត់ត្រឹមថ្ងៃ អង្គារ សប្តាហ៍នេះ ប៉ុន្តែលោកបានគំរាមទុកមុនថា ការខកខានមិនបានធ្វើដូច្នេះ នឹងជំរុញឱ្យអាមេរិកចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងតំបន់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា