ហ៊្សេរុយសាឡិម ៖ យោធាអ៊ីស្រាអែលប្រកាសក្តែងៗពីការទម្លាក់គ្រាប់បែកលើរោងចក្រគីមីឥន្ធនៈអ៊ីរ៉ង់មួយកន្លែង ដែលខ្លួនជឿជាក់ថា ជាទីតាំងផ្គត់ផ្គង់សារធាតុគីមីដ៏សំខាន់សម្រាប់ផលិតគ្រឿងសព្វាវុធ ។

ហ៊្សេរុយសាឡិម ៖ យោធាអ៊ីស្រាអែលប្រកាសក្តែងៗពីការទម្លាក់គ្រាប់បែកលើរោងចក្រគីមីឥន្ធនៈអ៊ីរ៉ង់មួយកន្លែង ដែលខ្លួនជឿជាក់ថា ជាទីតាំងផ្គត់ផ្គង់សារធាតុគីមីដ៏សំខាន់សម្រាប់ផលិតគ្រឿងសព្វាវុធ ។
បើតាម NHK, កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយកាលពី ថ្ងៃសៅរ៍ សប្តាហ៍មុនថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈនៅភាគនិរតីអ៊ីរ៉ង់ ជាកន្លែងដែលអ៊ីស្រាអែលនិយាយថា ផ្ទុកសមាសធាតុសំខាន់ៗ សម្រាប់ផលិតមីស៊ីលផ្លោងបាលិស្ទីក ។ បន្ថែមលើនេះ យោធាអ៊ីស្រាអែល ក៏បានសន្យាដែរថា នឹងបន្តវាយប្រហារបន្ថែមទៀតទៅលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានប្រកាសទទួលស្គាល់ផងដែរថា អ៊ីស្រាអែលពិតជាបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែងរបស់អ៊ីរ៉ង់ បន្ទាប់ពីខ្លួនទើបបានបំផ្លាញសមត្ថភាពផលិតដែកថែបរបស់អ៊ីរ៉ង់ចំនួន ៧០ ភាគរយ ដែលបម្រើជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ។
មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី Netanyahu បានបោះសម្តីគំរាមធ្ងន់ៗទៀតថា យោធាអ៊ីស្រាអែល នឹងបន្តកម្ទេចរបបដឹកនាំនៅទីក្រុងតេហេរ៉ង់ ។
ការព្រមាននេះ កើតឡើងលក្រោយលោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ឱសាវាទបន្ថែមដល់អ៊ីរ៉ង់រហូតដល់ថ្ងៃ ចន្ទ នេះ មុនពេលយោធាអាមេរិកប្រើកម្លាំងបាយវាយកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ ។
យោងតាមប្រភពពីមន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីស្រាអែលមួយរូប, យោធារបស់ខ្លួនកំពុងត្រៀមខ្លួនវាយប្រហារគោលដៅរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដោយរង់ចាំតែការបើកភ្លើងបៃតងពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

