បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង សោកស្តាយ ចំពោះដ្រូនបំពានចូលកូរ៉េខាងជើង

កូរ៉េខាងត្បូង សោកស្តាយ ចំពោះដ្រូនបំពានចូលកូរ៉េខាងជើង

សេអ៊ូល ៖ ប្រធានាធិបតី កូរ៉េខាងត្បូង និយាយថា សោកស្តាយចំពោះយន្តហោះគ្មានមនុស្សបើក ដែលបញ្ជូនទៅកាន់កូរ៉េខាងជើង ។

Advertisement

នៅថ្ងៃច័ន្ទនេះ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយ ចំពោះទីក្រុងព្យុងយ៉ាង ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលបំពានទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីដើមឆ្នាំនេះ ជាទង្វើដែលលោកហៅថា «គ្មានការទទួលខុសត្រូវ» ។

ដំបូងឡើយ ទីក្រុងសេអ៊ូល បានបដិសេធ ដោយអាជ្ញាធរបានណែនាំថា ជាការងាររបស់ស៊ីវិល ប៉ុន្តែ លោក Lee បាននិយាយថា ការស៊ើបអង្កេតមួយ បានបង្ហាញថា មន្ត្រីរដ្ឋាភិបាល មានជាប់ពាក់ព័ន្ធ ។

កូរ៉េខាងជើង បានព្រមាន កាលពីខែកុម្ភៈ អំពីការឆ្លើយតបដ៏គួរឱ្យភ័យខ្លាច ប្រសិនបើ ខ្លួនរកឃើញយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត ឆ្លងកាត់ព្រំដែន ពីខាងត្បូង។ ក្រុង ព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបំពាក់ ឧបករណ៍ស៊ើបការណ៍ កាលពីដើមខែមករា។

លោក Lee បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ ថា «វាត្រូវបានបញ្ជាក់ថា មន្ត្រីសេវាស៊ើបការណ៍សម្ងាត់ជាតិ និង ទាហានសកម្មម្នាក់ បានចូលរួម…យើងសម្តែងការសោកស្តាយ ចំពោះកូរ៉េខាងជើង ជុំវិញភាពតានតឹងផ្នែកយោធា ដែលបណ្តាលមកពីសកម្មភាពមិនទទួលខុសត្រូវ និងមិនប្រុងប្រយ័ត្ន របស់បុគ្គលមួយចំនួន» ។

ជាការកត់សម្គាល់ លោក Lee បានព្យាយាមជួសជុលទំនាក់ទំនង ជាមួយកូរ៉េខាងជើង ចាប់តាំងពី លោក ចូលកាន់តំណែង ជាប្រធានាធិបតីកូរ៉េខាងត្បូង ​កាលពីឆ្នាំមុន ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា