វីយ្យែន ៖ អង្គការប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ នៅថ្ងៃទី៥ ខែមេសា បានព្រមព្រៀងបង្កើនទិន្នផលប្រេងដល់ទៅ ២០៦,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ខាងមុខ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញមួយ ដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ស្ថិតក្នុងគោលបំណងពិនិត្យឡើងវិញ នូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសម្រាប់ពេលអនាគត ។
ស្របពេលដែលជម្លោះយោធាកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ប្រទេសចំនួន ៨ នៃអង្គការ OPEC+ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការការពារច្រកផ្លូវសមុទ្រអន្តរជាតិ ដើម្បីធានាបាននូវលំហូរដោយសេរី នៃការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក ។
ទន្ទឹមគ្នា ប្រទេសទាំង ៨ ក៏បានសម្តែងការព្រួយបារម្ភ អំពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលទាំងមូល ។
ពួកគេបានព្រមានថា បញ្ហានេះ នឹងប្រឈមមុខនូវការចំណាយច្រើន និងត្រូវការពេលវេលាយូរ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលខូចខាតឱ្យមានសមត្ថភាពផលិតប្រេងពេញលេញឡើងវិញ ។
បើតាមស៊ីនហួរ, ប្រទេសទាំង ៨ គ្រោងនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៣ ខែឧសភា ខាងមុខ ដើម្បីធ្វើការសម្រេចចិត្តបន្ថែមទៀត ។
ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ សង្គ្រាមនៅមជ្ឈិមបូព៌ា បានរំខានយ៉ាងខ្លាំងដល់លំហូរថាមពលក្នុងតំបន់ ការដឹកជញ្ជូនប្រេងឆៅ និងទិន្នផលចម្រាញ់ប្រេងបានធ្លាក់ចុះយ៉ាងគំហុក ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា