បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ៖ ខែមុន រុស្ស៊ី រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាម

អ៊ុយក្រែន ៖ ខែមុន រុស្ស៊ី រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាម

កៀវ ៖ មេដឹកនាំអ៊ុយក្រែន បានទម្លាយឱ្យដឹងថា កងទ័ពរុស្ស៊ីច្រើនជាង ៣៥,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសធ្ងន់ធ្ងរ ដោយសារសង្គ្រាមនៅក្នុងខែមីនា ដែលនេះជាការខាតបង់ខ្ពស់បំផុត ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមប្រតិបត្តិការយោធាពិសេសឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះសារលើបណ្តាញសង្គមកាលពីសប្តាហ៍មុនថា ចំនួនសមាជិកយោធារុស្ស៊ីដែលត្រូវបានសម្លាប់ ឬរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និងការវាយប្រហារផ្សេងទៀតរបស់អ៊ុយក្រែន មានចំនួនសរុបជាង ៣៥,០០០ នាក់ គិតត្រឹមក្នុងខែ មីនា តែមួយប៉ុណ្ណោះ ។ បន្ថែមលើនេះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីចំនួន ២៧៤ គ្រឿង ក៏ត្រូវបានបំផ្លាញនៅក្នុងខែមីនា ផងដែរ ។

លោកប្រធានាធិបតី Zelensky បានថ្លែងសាទរចំពោះភាពជោគជ័យនេះ ដោយនិយាយថា កងកម្លាំងសន្តិសុខ និងការពារជាតិអ៊ុយក្រែន នៅតែបដិសេដមិនអនុញ្ញាតឱ្យកងកម្លាំងឈ្លានពាន អាចមានប្រៀបនៅសមរភូមិជួរមុខបានជាដាច់ខាត ។

បើតាម NHK, ភ្លាមៗ ភាគីរុស្ស៊ីនៅពុំទាន់ចេញមុខឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់អ៊ុយក្រែននៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ សុក្រ សប្តាហ៍មុនថា អ៊ុយក្រែនត្រូវតែដកកងទ័ពចេញពីតំបន់ Donbas ប្រសិនបើខ្លួនចង់ឱ្យរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធាពិសេស ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមដែលឆាបឆេះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ផ្តើមចេញពីការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គិតមកទល់ពេលនេះ នៅមិនទាន់មានសញ្ញារលត់ទៅវិញនោះទេ ទោះបីមន្ត្រីជាន់ខ្ពស់មកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាចំនួនបីដងក្នុងឆ្នាំនេះ ដើម្បីចរចាលើផែនការសន្តិភាពក៏ដោយ ខណៈដែលការចរចាថ្មីទៀតត្រូវបានផ្អាកដោយសារតែសង្គ្រាមអ៊ីរ៉ង់ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា