បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានសភា អ៊ីរ៉ង់ ថា លោក Trump កំពុងនាំប្រជាជន អាមេរិក ឲ្យចុះនរក

ប្រធានសភា អ៊ីរ៉ង់ ថា លោក Trump កំពុងនាំប្រជាជន អាមេរិក ឲ្យចុះនរក

តេហេរ៉ង់ ៖ ប្រធានសភាប្រទេសអ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យ ថា លោក Donald Trump កំពុងនាំប្រជាជនអាមេរិក ឲ្យចុះនរក ជុំវិញឱសានវាទផ្លូវទឹក Hormuz ។

Advertisement

ការលើកឡើងនេះ គឺនៅក្រោយពេលដែល លោក Trump ព្រមានថា ប្រទេសអ៊ីរ៉ង់នឹង “រស់នៅក្នុងឋាននរក” លុះត្រាតែផ្លូវទឹក Hormuz ត្រូវបានបើកឡើងវិញ សម្រាប់ការដឹកជញ្ជូន ត្រឹមយប់ថ្ងៃអង្គារ ជាមួយនឹងគំរាមទម្លាក់គ្រាប់បែក លើរោងចក្រថាមពល និង ស្ពាន របស់អ៊ីរ៉ង់ ម្តងហើយម្តងទៀត ។

នៅក្នុងការឆ្លើយតប ទៅនឹងឱសានវាទបើកច្រកសមុទ្រ Hormuz នេះ, ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf និយាយថា សង្រ្គាមរបស់លោក Donald Trump ជាមួយនឹងអ៊ីរ៉ង់ កំពុងធ្វើឱ្យជីវិតប្រជាជនអាមេរិកធម្មតាកាន់តែអាក្រក់ទៅៗ ។

លោក បានជំរុញឱ្យ លោក Trump បញ្ចប់អ្វីដែលលោកបានពិពណ៌នាថា ជា “ល្បែងគ្រោះថ្នាក់” ។ លោកប្រធានសភាថែមទាំងចាត់ទុកថា ទង្វើដែលមិនប្រុងប្រយ័ត្នរបស់លោក Trump កំពុងអូសប្រជាជនអាមេរិក ចូលទៅក្នុងឋាននរក ហើយតំបន់ទាំងមូល នឹងឆេះខ្ទេច ដោយសារតែ លោក Trump ធ្វើតាមបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។

បើតាម RT, អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz មិនឲ្យកប៉ាល់ ដែលគេចាត់ទុកថាជា សត្រូវ បើកឆ្លងកាត់ ពោលគឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការវាយប្រហារ តាមអាកាស មកលើសាធារណរដ្ឋឥស្លាមមួយនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ។

ជាធម្មតា ការដឹកជញ្ជូនប្រេង ទូទាំងពិភពលោក ចន្លោះ ពី ២០ ទៅ ២៥ ភាគរយ បានធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈក្នុងនោះប្រហែល ២០ ភាគរយជាឧស្ម័នធម្មជាតិរាវ LNG របស់ពិភពលោក ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា