បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ រិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែរ UN ថា អសកម្មខ្លាំង

អ៊ីរ៉ង់ រិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែរ UN ថា អសកម្មខ្លាំង

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ ចន្ទ បានសរសេរលិខិតរិះគន់ចំៗ ផ្ញើទៅកាន់នាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ IAEA ថា ភាពអសកម្មខ្លាំង នៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានជំរុញឲ្យមានការឈ្លានពានប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដូចជារោងចក្រថាមពល Bushehr ជាដើម ។

Advertisement

បើតាម Straights Times, ប្រធានថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami និយាយថា រោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់ ដែលដំណើរការរហូតមកទល់ពេលនេះ ត្រូវបានកំណត់គោលដៅចំនួន ៤ លើកហើយ ។

លោកថា ការវាយប្រហារថ្មីៗបំផុតនៅក្នុងតំបន់ជុំវិញរោងចក្រ នៅថ្ងៃទី៤ ខែមេសា បានបណ្តាលឲ្យមនុស្សចំនួន ៤នាក់បានស្លាប់ ក្នុងនោះរួមមានបុគ្គលិកសន្តិសុខម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស ។

ទន្ទឹមគ្នា លោក Eslami បានព្រមានថា ការវាយប្រហារបែបនេះ អាចប្រឈមនឹងការបញ្ចេញសារធាតុវិទ្យុសកម្មពីរ៉េអាក់ទ័រ ដែលកំពុងដំណើរការ និងបង្កផលវិបាកដែលមិនអាចស្រោចស្រង់បាន សម្រាប់ប្រជាជន បរិស្ថាន និងប្រទេសជិតខាងផងដែរ ។

បន្ថែមលើនេះ លោក Eslami បានពិពណ៌នាអំពីការវាយប្រហារទាំងនោះថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់ ហើយបានរិះគន់អ្វីដែលលោកហៅថា កង្វះសកម្មភាពសម្រេចចិត្តរបស់ទីភ្នាក់ងារ IAEA ដោយលោកនិយាយថា ការបង្ហាញការព្រួយបារម្ភរបស់ទីភ្នាក់ងារនេះ គឺមិនគ្រប់គ្រាន់ទេ ហើយនឹងជំរុញការវាយប្រហារបន្ថែមទៀត ៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា