ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa និយាយថា ការវាយប្រហារណាមួយលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសរោងចក្រថាមពល ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ គឺជាសកម្មភាពខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ។
ឆ្លើយតបការព្រមាននេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Costa បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ ចន្ទ ថា ការដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងមិនអាចឈានដល់បទឈប់បាញ់ ឬសន្តិភាពនោះទេ ។
លោកថា មានតែការចរចា និងដំណោះស្រាយការទូតប៉ុណ្ណោះ ដែលនឹងជួយដោះស្រាយមូលហេតុចម្បងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាបានយូរអង្វែង ។
បើតាម Anadolu Agency, ភាពតានតឹងក្នុងតំបន់នៅមជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយលុកអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី ផងដែរ ៕
ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា